ខេត្តកំពត៖ សន្តិសុខក្រុមហ៊ុន សូ ងួន របស់លោកឧកញ៉ា សូ ងួន ប្រមាណជិត ២០នាក់ មានកាន់កាំបិត ពូថៅ ដំបង ស្លៀកពាក់ស៊ីវិលខ្លះ ,ខ្លះស្លៀកខោសុីវិល តែខ្លះពាក់អាវយោធា បានធ្វើសកម្មភាពចុះទៅរុះរើផ្ទះ និងវាយទៅលើប្តី-ប្រពន្ធម្ចាស់ផ្ទះ រួចហើយចាប់ប្តីវ៉ៃដាក់ខ្នោះ បង្ហាញពីភាពសាហាវ ឃោឃៅ ដូចក្នុងរបបសម័យ បនប្រល័យពូជសាសន៍ខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ។ ប៉ុន្តែបច្ចុប្បន្ន ទាំងអាជ្ញាធរ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ដូចជាមិនអើពើ ស្រាវជ្រាវ ជុំវិញបញ្ហានេះសូម្បីបន្តិច ស្ទើរតែស្មើ។ចប់។ …..ដោយឡែកជនរងគ្រោះ គ្មានទេពាក្យថា, ទទួលបានយុត្តិធម៌ បន្ទាប់ពីលោកឧកញ៉ា សូ ងួន មេខ្លោងក្នុងរឿងនេះជាជនមានទឹកលុយ , ?
សូមរំឮកថា, បើមើលតាមវីដេអូឃ្លីប ដែលប្រពន្ធជនរងគ្រោះថត, មាន១ឃ្លីបជិត២នាទី , និងឃ្លីបវីដេអូខ្លះទៀតប្រមាណជាង២០វិនាទី បានបង្ហាញពីទង្វើច្បាប់ព្រៃសុទ្ធសាធ តាមរយៈអង្គការចាត់តាំង ពីលោកឧកញ៉ា សូ ងួន អោយក្រុមសន្តិសុខប្រមាណជិត២០ នាក់ ដើរតួ ដូចជាគណៈកម្មការចម្រុះចុះអនុវត្តសាលក្រម សាលដិកា មានកាន់កាំបិត ពូថៅ ដំបង ចុះវាយកំទេច រុះរើផ្ទះប្រជាពលរដ្ឋ វាយប្រជាពលរដ្ឋ, ចាប់វ៉ៃខ្នោះជនរងគ្រោះ ខ្លាំងជាងតំណាងអយ្យការ ឬអាជ្ញាសាលា ចុះអនុវត្តសាលក្រម សាកដិកា ទៅទៀត។
ក្រោយមក អាចពាក្យថា,យុត្តិធម៍គេយកទៅបោះចោលនឹងកៀនជញ្ជាំង ! ទើបខាងជនរងគ្រោះបង្ហោះសារទាំងអស់សង្ឃឹមលើចំណាត់ការពីអាជ្ញាធរ សមត្ថកិច្ច យ៉ាងខ្លីដូច្នេះថា, “ហេតុអ្វីអស់លោកធ្វើបាបតែរាស្ត្រ ,ចុះ…..? គេនៅពេញទឹកពេញដី ,! រីឯឈាមជ័រឯងវិញធ្វើបាបដេញចេញ សួរថាអស់លោកទទួលយសសក្ដិដោយសារអ្នកណា? ហុឹស ! សែនអាណិតបងប្រុស 😭😭😭 ០៣/០៣/២០២១
បងប្រុសបានប្រាប់ថាជួយរកយុត្តិធម៌អោយគាត់ផង (នៅថ្ងៃពុធ ទី3ខែ3 ឆ្នាំ2021 នៅចំនុចទ្រនាប់ធំស្ថិតនៅភូមព្រៃពាយ ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត មានក្រុមសន្តិសុខ សូ ងួន បានចុះរុះរើរផ្ទះប្រជាពលរដ្ធនឹងផ្ទះខ្ញុំបាទហើយបានចាប់ខ្ញុំដាក់ខ្នោះនឹងយកដំបងវាយខ្ញុំបាទយ៉ាងអាណាធិបតេយ្យធ្វើអោយខ្ញុំមានរបួសប្រេះឆ្អឹងជំនីខាងស្ដាំហើយបានវាយកំទេចរបស់របរអស់ជាច្រើនទៀតអញ្ចឹងខ្ញុំបាតមានតែម្រាមដៃដប់សូមបងប្អូននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជួយសែរ)។
តាមពិតបើមើលតាមឃ្លីប វីដេអូ គឺអាចនិយាយបានថា, លោកឧកញ៉ា សូ ងួន ជាមេផ្តើមគំនិត នៅពីក្រោយខ្នង រៀបចំអោយមានសកម្មភាពបទល្មើសនេះឡើង ដើម្បីបំពេញផលប្រយោជន៍ខ្លួនឯង ហើយប្រើសន្តិសុខ, ជាសមត្ថកិច្ច ,ជាអាជ្ញាធរ ,ជាតុលាការ ,ជាគណៈកម្មការចម្រុះ, ដូចស្ថាប័នអនុវត្តសាលក្រម ,សាលដិកា , ។ មតិមួយចំនួនបានលើកឡើងថា, ប្រសិនខាងជនរងគ្រោះសង់លំនៅដ្ឋានជាសំណង់រឹងមាំ គ្មានច្បាប់ លើដីកម្មសិទ្ធិរបស់ក្រុមហ៊ុន លោកឧកញ៉ា សូ ងួន ចុះហេតុអ្វីមិនហាមឃាត់ ប្តឹងទៅអាជ្ញាធរ សមត្ថកិច្ច តុលាការ។ ពិសេសរដីដែលមានប្លង់រឹងជាសមត្ថកិច្ចតុលាការ ហេតុអីក៏ លោកឧកញ៉ា សូ ងួន ប្រើសន្តិសុខមកកំទេច រុះរើផ្ទះ ប្រជាពលរដ្ឋ ប្រើហិង្សាវ៉ៃប្រជាពលរដ្ឋ វាយខ្នោះប្រជាពលរដ្ឋ ខណ:ពួកខ្លួនប្រព្រឹត្តសុទ្ធតែបទល្មើសព្រហ្មទណ្ឌនេះ ? ។
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព”នគរដ្រេហ្គន”មិនអាចទាក់ទង អាជ្ញាធរ ភូមព្រៃពាយ មេឃុំត្រពាំងឃ្លាំង និងអភិបាលស្រុកឈូក បានទេនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០១ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែកលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត មិនធ្វើអធិប្បាយក្នុងរឿងនេះទេ ដោយលោកមានភារកិច្ច ជាប់ការងារជាមួយខាងសុខាភិបាល រឿងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
ចំពោះតំណាងអយ្យការ បានបញ្ជាក់ថា, មិនទាន់ទទួលបានដំណឹងក្នុងរឿងនេះ អាចអោយជនរងគ្រោះប្តឹង ឬជួយផ្តល់រូបភាពសកម្មភាពទាំងនោះ ដើម្បីពិនិត្យសិក្សា៕