ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសម្នាក់តាមដីកាសាលាដំបូងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ នគរបាលស្រុកក្រូចឆ្មារបានចុះចាប់ខ្លួនបុរសម្នាក់​ឈ្មោះ ឡុន ឡែន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបារាយ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពីបទរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិច្រវាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ។

នគរបាល​ឱ្យដឹង​ថា​ ការចាប់ខ្លួនបុរសរូប​នេះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​ ដោយអនុវត្តតាម​ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តត្បូងឃ្មុំ​ លេខ៤៣៥ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន ។

បច្ចុប្បន្ន ជនត្រូវចោទត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីបំពេញបែបបទតាមនីតិវិធី៕

ដោយ៖វណ្ណៈ


ចែករំលែក៖