ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានជួសជុលស្ពានតាអោង និងប្រាសាទវាលផ្ទី

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង។ ស្ថានភាពមុនការជួសជុល ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង និងផ្នែកខ្លះបានប្រេះ និងរលុះធ្លាក់ ដែលប្រឈមនឹងហានិភ័យខ្ពស់ ទាមទារឱ្យមានការជួសជុលជាបន្ទាន់។

បន្ទាប់ពីនោះ លោកអគ្គនាយក ក៏បានអញ្ជើញចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវនិងជួសជុលនៅប្រាសាទវាលផ្ទី ស្ថិតនៅចំកណ្ដាលបារាយណ៍ប្រាសាទបេងមាលា ដែលបានបើកការដ្ឋាននាដើមខែមីនា កន្លងទៅផងដែរ។ ប្រាសាទនេះ ទទួលបានការឧបត្ថម្ភជាថវិកាសម្រាប់ជួសជុលដោយសប្បុរសជនខ្មែរ ដែលបច្ចុប្បន្នក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវ មុននឹងចាប់ផ្តើមជួសជុលនាពេលឆាប់ៗខាងមុខនេះ៕

ដោយ៖សូរិយា


ចែករំលែក៖