ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវផុតហើយត្រូវរថយន្តបើកបុកពេញទំហឹងរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងរថយន្តLexus RX330 បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មានបុរសម្នាក់ជិះម៉ូតូសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1C-2185 ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបើកម៉ូតូឆ្លងផ្លូវបត់ឆ្វេងក្នុងបំណងទៅទិសខាងលិចវិញស្របពេលនោះក៏មានរថយន្ត Lexus RX330  ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1863 បើកក្នុងទិសដៅពីកើតទៅលិចមកបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសអ្នកបើកម៉ូតូរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖