ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ផ្អាកសាលារៀនសាធារណៈ និងឯកជនទាំងអស់បណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ជាបណ្តោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង។

ដោយសារមានការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ នៅស្រុកគីរីសាគរ ខេត្តកោះកុង និងដើម្បី ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ននៅស្រុកគិរីសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ការិយាល័យ អប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកគីរីសាគរ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ៖ សិលា


ចែករំលែក៖