ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះក្បឿងមួយខ្នងឆ្លងចរន្តផ្ទាំងសូឡាបង្កជាអគ្គិភ័យផ្អើលអ្នកភូមិនាំគ្នាជួយពន្លត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងសង់អំពីឈើប្រក់ក្បឿងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងអ្នកភូមិនាំគ្នាជួយបាញ់ពន្លត់បន្ទាប់ពីមានការឆ្លងផ្ទាំងសូឡាកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី ១៣ខែមិនាឆ្នាំ២០២១ស្ថិតនៅភូមិទួលសាលា ឃុំជ្រុងពពេលស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ  សេក សុធា ភេទប្រុស អាយុ ៣៤ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

ចំណែកសម្ភារដែលខូចខាតរួមមាន៖
ទូរស័ព្ទដៃមួយគ្រឿងអាគុយមួយគ្រឿងនិងឆេះក្តារជញ្ជាំងនិងរនាបខាងក្នុងផ្ទះស្រូវនិងរបស់របរមួយចំនួនផងដែរ។

បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញម្ចាស់ផ្ទះជាប់រវល់ចេញទៅក្រៅបន្ទាប់មកស្រាប់តែមានផ្សែងហុយចេញពីលើផ្ទះទើបបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងអ្នកភូមិសហការគ្នាជួយបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានការណ៍ដោយមិនបណ្ដាលអោយមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដោយមានអគ្គិភ័យខាងលើនេះកើតឡើងដោយសារការឆ្លងចរន្តភ្លើងផ្ទាំងសូឡា៕

ដោយ៖យឹម សុថាន


ចែករំលែក៖