ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានបែបអប់រំ÷ រឿងដំរី និងឆ្កែ អំពីការពពោះ និងមានកូន!!

ចែករំលែក៖

ដំរី និងឆ្កែ ពពោះក្នុងពេលតែមួយ។ ៣ខែក្រោយមកសត្វឆ្កែនោះ បានផ្តល់កំណើតដល់កូនឆ្កែ 6ក្បាល។ ៦ខែក្រោយមកទៀត ឆ្កែមានពពោះម្តងទៀតហើយ ៩ខែក្រោយមក ក៏បានបង្កើតកូនឆ្កែជាច្រើនទៀត។

នៅខែទី១៨ សត្វឆ្កែបានដើរទៅជិតដំរី ហើយសួរថា “តើបងដំរីឯងប្រាកដទេ ថាបងឯងមានផ្ទៃពោះ? យើងមានផ្ទៃពោះក្នុងពេលតែមួយ តែខ្ញុំបានផ្តល់កំណើត 3ដង ដល់កូនខ្ញុំដល់ទៅ 18ក្បាល ហើយឥឡូវនេះ ពួកគេធំៗអស់ហើយ តែអ្នកនៅតែមានផ្ទៃពោះដដែល តើ​មាន​រឿង​អ្វី​កើតឡើងទៅ​? ”

ដំរីបានឆ្លើយថា “មានអ្វីមួយ ដែលខ្ញុំចង់ឱ្យឯងយល់ ខ្ញុំជាដំរីមិនមែនជាកូនឆ្កែទេ ខ្ញុំទើបតែសម្រាលកូនបានមួយក្នុងរយៈ 2ឆ្នាំ តែកូនខ្ញុំកើតមក គឺធំរឹងប៉ឹង និងមានកម្លាំងខ្លាំងក្លា ហើយបើពេលណាមនុស្សឃើញកូនខ្ញុំ ពួកគេនឹងឈប់មើលដោយការកោតសរសើរ៕

រឿងនេះបង្កប់ន័យ÷

 #កុំបាត់បង់ជំនឿលើខ្លួនឯង ក៏កុំច្រណែនអ្នកដទៃ បើអ្នកបានឃើញអ្នកដទៃ ទទួលបានជោគជ័យ ក្នុងរយៈពេលខ្លី ឬឆាប់។

#កុំមានអារម្មណ៍តូចចិត្ត ប្រសិនបើអ្នកមិនទាន់បានដូចគេ ក្នុងខណៈពេល ដែលអ្នកកំពុងតែខំប្រឹងប្រែង។

ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖