ព័ត៌មានទាន់ហេតុការណ៍៖

ពលករជាង ១០នាក់អនុញ្ញាតឲ្យត្រឡប់ទៅកាន់លំនៅឋានក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃរួច

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើតាមរបាយការណ៍របស់លោក ផេង សិទ្ធី អភិបាលក្រុង និងជាប្រធានគណ:កម្មការគ្រប់គ្រងកូវីដ-១៩ ក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា៖ មកដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១នេះមណ្ឌលចត្តាឡីស័កដំណាក់ហ្លួងបានអនុញ្ញាតិឲ្យពលករក្មេង ចាស់ ប្រុស ស្រីចំនួន ១១នាក់ឲ្យវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល។

   ប្រធានគណ:កម្មការគ្រប់គ្រងជំងឺកូវីដ-១៩ក្រុងបានបញ្ជាក់បន្តថា៖ ពលករទាំងអស់ដែលបញ្ចប់ការធ្វើចត្តាឡីស័កខាងលើនេះមានទីលំនៅ នៅក្នុងក្រុងបាត់ដំបង ក្រោយវិលត្រឡប់ទៅរួមរស់ជាក្រុមគ្រួសារវិញនេះរដ្ឋបាលក្រុងបានចេញលិខិតមួយច្បាប់បញ្ជាក់ពីការបានឆ្លងកាត់ចូលធ្វើចត្តាឡីស័កត្រឹមត្រូវមិនមានជំងឺកូវីដ-១៩ ហើយអាចប្រាស្រ័យទាក់ទង ដើរហើរ ឬធ្វើការងារដូចប្រជាពលរដ្ឋដទៃទៀតដែរ។

   បច្ចប្បន្ននេះនៅក្នុងមណ្ឌលចត្តាឡីស័កដំណាក់ហ្លួងបាត់ដំបងពលករជាច្រើនរយនាក់មានសុខភាពល្អប្រសើរទាំងអស់រង់ចាំតែដល់ថ្ងៃកំណត់ទទួលលទ្ធផលចុងក្រោយអវិជ្ជមានជំងឺកូវីដ-១៩ គណ:កម្មការគ្រប់គ្រង និងក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួនជាបន្តបន្ទាប់៕

ដោយ៖ស សារ៉េត


ចែករំលែក៖