ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោកបានសហការជាមួយក្រុមគ្រូពេទ្យចុះយកសំណាកនៅឃ្លាំងទិញ-លក់រថយន្ត(CMR)ផ្ទះលេខ២២៣ផ្លូវលេខ២៣០កែង២៥៥ ភូមិ៧ សង្កាត់បឹងសាឡាងបានចំនួន២៥នាក់ ស្រី៨នាក់។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី១៤ ខែមីនា នេះ។
លោកបន្តថា, ក្រោយពីបានធ្វើតេស្តសំណាករួចក្រុមការងារបានបិទទីតាំងជាបណ្តោះអាសន្ន និងអោយមនុស្ស៧នាក់ដែលប៉ះពាល់ផ្ទាល់ត្រូវធ្វើចត្តាឡីស័កនៅក្នុងឃ្លាំងទិញ-លក់រថយន្តនេះតែម្តង។
សូមជម្រាបជូនថា, ថ្ងៃនេះកូវីដ-១៩នៅកម្ពុជា រកឃើញករណីឆ្លងថ្មី ៤១នាក់ (ករណីសហគមន៍) ជាសះស្បើយ ២៤នាក់។
គិតត្រឹមព្រឹកថ្ងៃទី១៤ មីនា ២០២១
– ចំនួនអ្នកឆ្លងសរុប៖ ១៣០៥នាក់
– ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ៧៩២នាក់
– ចំនួនអ្នកជាសះស្បើយ៖ ៦៤៧នាក់
-ចំនួនអ្នកកំពុងសម្រាកព្យាបាល ៦៥៦នាក់
-ស្លាប់ចំនួន១នាក់៕
ដោយ៖សិលា