ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានគេប្រទះឃេីញចងកសម្លាប់ខ្លួនក្នុងផ្ទះដោយមិនដឹងពីមូលហេតុទាំងមានសភាពហេីមស្អុយ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់​ ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២១​ នៅក្នុងបុរីសែនមនោរម្យ​ ភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។
​ ជនរងគ្រោះ​ឈ្មោះជូ ឃា​ ភេទប្រុសអាយុ​៣៥ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុងភូមិ​កន្ទោក​ជេីង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល រាជធានីភ្នំពេញ មាន​ស្រុក​កំណើត​នៅ​ភូមិ​អង្គ្រងឃុំ ជាង​ដែក​ ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង​ មានប្រពន្ធ​ឈ្មោះ​ ឃិន​ ឃន អាយុ​៣៤ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅ​ម្តុំ​វត្ត​សំបួរ​មាស​ សង្កាត់​ដង្កោ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ភូមិឃុំជាមួយ​គ្នា​។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុប្រជាពលរដ្ឋដែលរស់នៅក្បែរបានធុំក្លិនស្អុយ​ចេញពីផ្ទះជនរងគ្រោះ​ដែលទ្វារចាក់សោខាងក្នុង​។ដោយមានការសង្ស័យអ្នកនៅក្បរខាងក៏នាំគ្នាគាស់ទ្វារមេីលស្រាប់តែឃេីញជនរងគ្រោះចងកភ្ជាប់នឹងធ្នឹមស្លាប់ទាំងមានសភាពហេីមស្អុយទៅហេីយ។
បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕

អត្ថបទដោយ៖ សុខាសែនជ័យ​ &រូបភាព​ ដោយ៖ ផេង​ ភាព


ចែករំលែក៖