ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃេីញចងកសម្លាប់ខ្លួនក្នុងផ្ទះដោយមិនដឹងពីមូលហេតុទាំងមានសភាពហេីមស្អុយ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះជូ ឃា ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិអង្គ្រងឃុំ ជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ឃិន ឃន អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំវត្តសំបួរមាស សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិឃុំជាមួយគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុប្រជាពលរដ្ឋដែលរស់នៅក្បែរបានធុំក្លិនស្អុយចេញពីផ្ទះជនរងគ្រោះដែលទ្វារចាក់សោខាងក្នុង។ដោយមានការសង្ស័យអ្នកនៅក្បរខាងក៏នាំគ្នាគាស់ទ្វារមេីលស្រាប់តែឃេីញជនរងគ្រោះចងកភ្ជាប់នឹងធ្នឹមស្លាប់ទាំងមានសភាពហេីមស្អុយទៅហេីយ។
បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕
អត្ថបទដោយ៖ សុខាសែនជ័យ &រូបភាព ដោយ៖ ផេង ភាព