ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានយោធភូមិភាគ៥ប្រជុំបូកសរុបការងារសម្រាប់ខែមីនា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រជុំសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក​និងជា មេបញ្ជាការយោធភូមិភាគទី ៥ ។

       ចូលរួមប្រជុំមាន មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគ។

នាយកមន្ទីរពេទ្យ នាយកសាលាពលទាហានទី៥  មេបញ្ជាការវរសេនាតូចចំណុះយោធភូមិភាគទី៥ នៅបន្ទប់ប្រជុំយោធភូមិភាគ។

      មានប្រសាសន៍បូកសរុប មេបញ្ជាការ បានវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះយោធភូមិភាគទាំងអស់កន្លងមកពិសេសបានអនុវត្តល្អតាមបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងបានបញ្ជូនកម្លាំងចុះតាមព្រំដែនត្រួតពិនិត្យពលករឆ្លងដែនមកពីថៃ។

ការងារសំខាន់សប្ដាហ៍នេះយើងបានដំណើរការចាក់វ៉ាក់សាំងកូវីដ ១៩ Sinopharm លើកទី២ដល់កងកម្លាំងប្រដាប់អាវុធក្នុងទិសយោធភូមិភាគទី៥បានដំណើរការល្អរលូន ដោយពុំមានលេចចេញនូវបញ្ហាអ្វីក្រោយពេលចាក់រួច។

      ទិសដៅបន្តស្នើតាមដានក្តាប់សភាពកាណ៍ព្រំដែននិងសន្តិសុខសណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗដើម្បីជួយដោះស្រាយទាន់ពេល ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកម្លាំង និងត្រៀមកម្លាំងអន្តរាគមន៍រង់ចាំបទបញ្ជា ។

ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ហើយត្រូវណែនាំអប់រំដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ត្រូវអនុវត្តតាមវិធានការសុខាភិបាលនិងបន្តអនុវត្តឲ្យម៉ឺងម៉ាត់៣ការពារនិង៣កុំដើម្បីយើងទាំងអស់គ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖