ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូន​ដែល​ចូល​ចិត្ត​ផឹក​ស៊ី​ជុំគ្នា​ គួរ​តែ​ផ្អាក​សិនទៅ! ព្រោះ​ករណីឆ្លងកូវីដ-១៩​ កំពុង​វាយលុក​ជាសកល

ចែករំលែក៖

ភ្នំពេញ​៖​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​តែង​តែ​ប្រមូល​ផ្ដុំ​គ្នា​ ក្នុង​ការ​ជួបជុំ​ផឹក​ស៊ី​គួរ​តែ​នាំគ្នាផ្អាក​សិនទៅ​ ពីព្រោះ​ករណី​ឆ្លង​កូវីដ-១៩​ កំពុង​តែរាលត្បាតជាសកល​ ដូច្នេះ​បងប្អូនគួរតែចូលរួមទប់ស្កាត់​ទាំងអស់គ្នា​ ដេីម្បីជៀសវាងការចម្លងពីម្នាក់​ទៅម្នាក់។ ប៉ុន្តែ​ចំពោះ​បងប្អូន​ណានៅតែបន្តការផឹកស៉ី​ ឬជួបជុំគ្នាមិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាលនោះទេ​ អាជ្ញាធរ​មូលដ្ឋាន​អាចនឹងមានវិធានការចុះធ្វេីការអ់រំដោយអនុវត្តតាមនីតិវិធីច្បាប់។

ជាក់ស្ដែង​នៅវេលាម៉ោង​១០​ និង០៧យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កម្លាំង​នគរបាលខណ្ឌបឹងកេងកង​ បានដឹកនាំបានចុះធ្វេីការណែនាំអប់រំ ដល់ប្រជាពលរដ្ឋដែលជួបជុំផឹកសុីបង្កសម្លេងរំខានដល់អ្នកជិតខាងក្នុងមូលដ្ឋានរបស់ខ្លន ជាពិសេសគឺការជួបជុំ ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល​ ដេីម្បីចូលរួមបង្ការ​ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

ក្នុង​ប្រតិបត្តិការ​នោះ​ដែរ​ មន្រ្តីនគរបាលខណ្ឌបឹងកេងកង​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានផ្អាកជួបជុំគ្នាខ្លះទៅ​ ព្រោះ​ការជួបជុំ​នេះហើយ​ ដែលអាចបង្កឲ្យមានការឆ្លងវីរុសកូវីដ១៩​។ ហេីយ​បេីមិនបានជួយអ្វីដល់ក្រុមគ្រូ​ពេទ្យ​ និងសមត្ថកិច្ច​ទេនោះ​ សុំត្រឹមតែបងប្អូនប្រជាពលរដ្ឋកុំចេញក្រៅផ្ទះ​បេីគ្មានការចាំបាច់ !!!៕ដោយ​៖សហការី​


ចែករំលែក៖