ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុកស្តីពីការបង់ភាស៊ី បង់ថ្លៃជួលតូប រាន_ស្តង់ ព្រមទាំងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុង សៀវភៅបន្ទុក និងបញ្ឈប់ការយកភាស៊ីរាល់ការលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ ។
សារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការលុបការបង់ថ្លៃចំពោះ ប្រជាពលរដ្ឋលក់ដូរតាមកកញ្ច្រែង កញ្ជើ ល្អី ។
រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូន លោកអភិបាល នៃគណៈ អភិបាលក្រុង ស្រុក ជ្រាបថា អនុលោមតាមបទប្បញ្ញត្តិគតិយុត្តជាធរមានពាក់ព័ន្ធ នឹងការគ្រប់គ្រងផ្សារនៅទូទាំង ប្រទេស អាជីវករលក់ដូរក្នុងផ្សារមានកាតព្វកិច្ចបង់ចំណូលចូលថវិកាខេត្ត ដែលមានជាអាទិ៍ ការបង់ភាស៊ី និងការ បង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក ព្រមទាំងបង់ពន្ធដារ តាមការកំណត់នៃច្បាប់។
ដើម្បីបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាព ក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់ លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងការអនុវត្តតាមខ្លឹមសារសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងត្រូវ៖
-អ្នកគ្រប់គ្រងផ្សារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
_ ឱ្យបញ្ឈប់ការយក ភាស៊ី និង សេវាផ្សេងៗ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងត្រូវបង្កលក្ខណៈ ងាយស្រួលដោយរៀបចំទីតាំងសមស្របដល់បងប្អូនប្រជាពលរដ្ឋ ដែលរកស៊ីលក់ដូរឥវ៉ាន់ ។
ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារត្រូវអនុវត្តការប្រមូលចំណូល តាមរយៈការបង់ភាស៊ី និងការបង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅ ។
– ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារត្រូវលើកស្លាកតារាងតម្លៃភាស៊ីនៅតាមទីផ្សារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
អាស្រ័យហេតុនេះ សូមលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក អនុវត្ត ឱ្យមាន ប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សិលា