ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យជួរមុខមួយរូប បង្ហាញក្ដីតក់ស្លុតវីរុសប្រែរូបថ្មី វាយលុកចូលសាច់ស៊ីសួតខ្ទេច តែ ២ ទៅ ៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ​មហា​បរិញ្ញា វ៉ាន់ មិច ឯក​ទេស​ព្យាបាល​ជំងឺ​សួត ជំងឺ​ហឺត និង អាលែកហ្សី បាន​បង្ហាញ​អារម្មណ៍​ ភ័យខ្លាច និងព្រួយបារម្ភ​ ចំពោះ​​ស្ថានភាព​ជំងឺ​កូវីដ-១៩​ នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ព្រោះ​វា​​កូវីដ​ប្រភេទ​ថ្មី។​

រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​មាន​ឈ្មោះ​ថា​ Vann Mich លោក​ដុកទ័រ​បាន​សរសេរ​ថា៖” មាន​បទ​ពិសោធន៍​ជាង១​ឆ្នាំ​ក្នុង​ការ​គ្រប់គ្រង​ និង​ព្យាបាល​ជំងឺ​កូវីដ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ ឬ​តក់ស្លុត​ឡើយ​។ តែ​ក្នុង១​ខែ​ចុងក្រោយ​នេះ​ចាប់​ពី​ ២០​ កុម្ភៈ ២០២១​ ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច និង​ព្រួយ​បារម្ភ​ណាស់​ ពីព្រោះ​វា​ជា​ប្រភេទ​មេរោគ​ប្រែ​រូប​ថ្មី (Variant Virus Strain) ដែល​ក្នុង​រយៈ​ពេល​តែ​២ទៅ៥ថ្ងៃវាវាយលុក​ចូល​ស៊ី​សាច់​សួត​ខ្ទេចខ្ទី​ទាំង​សងខាង”។

“រូបភាព​សួត​ត្រូវ​បាន​មេរោគ​ស៊ី​សុសសាច់​ដ៏​គួរ​អោយ​ខ្លាច ។ គ្មាន​ថ្នាំ​ណា​អាច​សម្លាប់​វា​បាន​ទេ គឺ​មាន​តែ​អនុវត្តន៌៍អោយ​បាន​ដាច់ខាត​តាម​ប្រសាសន៍​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន គឺ ៣​កុំ ៣​ការពារ​ទេ​ទើប​អាច​ទប់ស្កាត់ ឬ​កាត់​បន្ថយ​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​នេះ ។ សូម​បួងសួង​ដល់​ព្រះ និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ជួយ​តាម​ថែរក្សា​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត និង​ក្រុម​គ្រួសារ ដល់​ថ្នាក់​ដឹកនាំ​ប្រទេស ប្រជាជន​ខ្មែរ​ទាំងអស់ ក្រុម​គ្រួសារ​ខ្ញុំ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​ជៀស​ផុត​ពី​ជំងឺ​នេះ និង​សូម​អោយ​មេរោគ​នេះ​សាប​រលត់​​ចាក​ផុត​ពី​ប្រទេសខ្មែរ​យើង​ឆាប់​ៗ”៕

ប្រភព ៖ Medical news for Cambodia

 


ចែករំលែក៖