ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបរ និងអ្នកធ្វើដំណើរឆ្លងកាត់ឬចូលខេត្តសៀមរាប ត្រូវបំពេញទម្រង់ផ្តល់ព័ត៌មានផ្តល់ជូនក្រុមការងារត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code

ចែករំលែក៖

ខេត្តសៀមរាប៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដាក់ដំណើរការត្រួតពិនិត្យសុខភាពបឋម និងស្កែន QR Code ទប់ស្កាត់កូវីដ-១៩ ឬចុះឈ្មោះ នៅត្រង់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៃដងផ្លូវជាតិលេខ៦។

ទន្ទឹមគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងអ្នកដំណើរឆ្លងកាត់ ឬចូលទឹកដីខេត្តសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជំរុញឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់បំពេញទម្រង់មុនពេលមកដល់កន្លែងត្រួតពិនិត្យ។ អ្នកបើកបរ និងអ្នកដំណើរទាំងអស់ត្រូវផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានពិត ជៀសវាងការផ្តល់ព័ត៌មានមិនពិត នឹងប្រឈមទទួលខុសត្រូវចំពោះមុខច្បាប់។
សូមបញ្ជាក់ថា រហូតដល់ម៉ោង​ ១២និង០០​នាទី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៩នាក់​ (ឆ្លងសហគមន៍​ ២៧នាក់​ និង​ នាំចូល​ ២នាក់) និងមានជាសះស្បេីយ​ ៣៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៨១៧នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៧៧៧នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០៣៣នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១​ សរុប​ស្លាប់ ៥នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖