ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៧នាក់ជាបន្តបន្ទាប់ក្រោយពីដេញកាប់យុវជនម្នាក់បំណងប្លន់យកម៉ូតូតែមិនបានសម្រេច

ចែករំលែក៖

    ភ្នំពេញ​៖  ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពដេញកាប់យុវជនម្នាក់ក្នុងបំណងប្លន់យកម៉ូតូតែមិនបានសម្រេចត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃេីញដេញឃាត់ខ្លួនជនសង្ស័យបានចំនួ​ន៧នាក់ជាបន្តបន្ទាប់កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយប្រេងឥន្ធន:សំប្រាថ្នា​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​។ 

  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុយុវជនម្នាក់ជិះម៉ូតូតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​  ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចរង្វង់មូលចោមចៅស្រាប់តែមានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវបានមកដេញកាប់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានព្យាយាមបើកម៉ូតូគេចខ្លួនក៏ជួបនឹងកម្លាំងសមត្ថកិច្ចកំពុងល្បាត ហើយបាននិយាយប្រាប់អំពីរឿងហេតុ ទេីបកម្លាំងសមត្ថកិច្ចដេញចាប់ក្រុមជនសង្ស័យរហូតមកដល់មុខស្ថានីយប្រេងឥន្ទន:សំប្រាថ្នាក៏ឃាត់បាន៣ម៉ូតូនិងមនុស្ស៥នាក់​ ថែមទាំងដាវ២ដេីម

ទៀត។ 

   ប្រភពពដដែលបនបន្តថា​ បន្ទាប់មកកម្លាំងក៏បានតាមចាប់បក្ខពួកបន្តទៀត​ រហូតទៅដល់ភូមិថ្មគោលទេីបឃាត់បានជនសង្ស័យ២នាក់បន្ថែមទៀត។ 

   បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖