រឿងនិទានខ្លី ដែលយើងលើកយកមកបង្ហាញនេះ ជាប្រភេទព្រេងនិទានខ្លីបែបអប់រំ បណ្ដុះបញ្ញា ស្មារតី មួយក្នុងចំណោមព្រេងនិទានខ្លីៗជាច្រើនរបស់អេហ្សីប។
ជាការពិតណាស់ដែលថា ព្រេងនិនិទានមួយនេះមានលក្ខណៈពិសេសខុសប្លែកពីរឿងនិទានផ្សេងៗ ត្រង់ថារឿងទាំងនោះ មានការពិពណ៌នាងាយយល់តាមរយៈតួអង្គមនុស្ស សត្វ រួមទាំងបានបង្កប់នូវការអប់រំសតិបញ្ញា និងចិត្តគំនិត មិនថាចាស់ឬក្មេងឡើយ គឺសុទ្ធតែអាចយកទៅប្រើប្រាស់សម្រាប់ជីវិតរស់នៅផងដែរ។ ចូរលោកអ្នកអានរឿងសត្វសេះ និងអ្នកថែសេះ នៅខាងក្រោម៖
មានរឿងមួយតំណាលថា កាលពីដើមមានបុរសម្នាក់តែងតែចំណាយពេលវេលាពេញមួយថ្ងៃ ដើម្បីដុសរោម និងសម្អាតសេះរបស់ខ្លួន។ នៅក្នុងវេលាជាមួយនឹងគ្នានោះ គេក៏បានលួចយកស្រូវសាឡីដែលជាចំណីសេះទៅលក់ នៅឯផ្សារដើម្បីបានកម្រៃផ្ទាល់ខ្លួន។ ខណៈនោះ សេះក៏បានពោលរអ៊ូឡើងថា “ឱលោកម្ចាស់អើយ! បើលោកម្ចាស់ពិតជាស្រឡាញ់និងយកចិត្តទុកដាក់លើខ្ញុំមែន… លោកម្ចាស់មិនចាំបាច់ដុសសម្អាតខ្ញុំរាល់ថ្ងៃក៏បានដែរ។ ត្រឹមតែផ្ដល់ចំណីឱ្យខ្ញុំបានគ្រប់គ្រាន់ គឺជាការប្រសើរណាស់ទៅហើយ!”។
ការការរអ៊ូរបស់សេះ គឺជាគតិថា បុគ្គលល្អសម្បកក្រៅ មិនប្រាកដថាក្នុងចិត្តពិតជាល្អនោះទេ..! យ៉ាងណាមានគតិមួយទៀតគិតថា អ្នកថែសេះជាអ្នកមានគុណលើសេះក៏ពិតមែន តែបើមិនគិតពីជីវិតខ្លួនឯងទេ តើមានពេលណានៅថែសេះតទៅទៀត៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត