មានពុទ្ធបរិស័ទ មួយចំនួនតែងតែនិយាយគ្នាអំពី នមោ ហើយម៉្យាងទៀត មានពុទ្ធបរិស័ទតែងតែបានសូធ្យធម៌ នមោ នេះជាញឹកញាប់តែនៅមិនបានដឹងថា នរណាជាអ្នកពោលនូវពាក្យទាំងនេះ ។
ម៉្យាងទៀត នមោ នេះបើសម្តែងឲ្យពិស្តារទៅវែងឆ្ងាយពេកសូមពុទ្ធបរិស័ទអានតែនាមអ្នកដែលបានពោលដូចតទៅ….
១ នមោ សាតាគិរីយក្សអ្នកពោលនមស្ការ
២ តស្ស អសុរិន្ទរាហូអ្នកពោលនមស្ការ
៣ ភគវតោ ស្តេចចាតុម្មហារាជិកាអ្នកពោលនមស្ការ
៤ អរហតោ ស្តេចសក្កទេវរាជអ្នកពោលនមស្ការ
៥ សម្មាសម្ពុទ្ធស្ស ស្តេចមហាព្រាហ្ម
ទេវតាទាំង ៥ អង្គនេះ ជាអ្នកពោលនមស្ការម្តងមួយបទ ៗ ព្រះកាថានេះមានប្រាកដនៅក្នុងដីកាមង្គល ព្រះអរហន្តបានប្រមូលចងក្រងទុកជាបទ ជាមយយគ្នាសម្រាប់នឹងបាននមស្ការដល់ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធទាំង ៣ ។
១ បញ្ញាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដិយបញ្ញា
២ សទ្ធាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដោយសទ្ធា
៣ វីរិយាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដោយវីរិយៈ ( គឺសេចក្តីព្យាយាម ) យើងទាំងអស់គ្នា បានសិក្សាយល់ច្បាស់ហើយក្នុងការប្រតិបត្តិមិនយល់ខុស មានការជ្រះថ្លាពោលសរសើរគុណព្រះដ៏មានព្រះភាគមិនចេះនឿយហត់ ទីបំផុតនៃជីវិតរស់នៅមានតែសុខសន្តិភាពទាំងអស់គ្នា ។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឈឹមអ្នកមានគុណ
រៀបរៀងដោយៈ ភិក្ខុ ចិន្ត កវី ទូច ចន្ថា
ស្រាវជ្រាវដោយ÷ចៅតាជេត