ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងភរិយានាំយកអំណោយសប្បុរសជនជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តដែលកំពុងធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក​ស្រីជាភរិយាបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន៥០០យួរ និងនាំយកអំណោយ​សប្បុរសជនដែលចូលរួមឧបត្ថម្ភទឹកបរិសុទ្ធចំនួន៣០០យួរ ក្នុងនោះលោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ​៦១៥ ចំនួន១០០យួរ លោកវរសេនីយ៍ឯក ចាន់ សារឹម មេបញ្ជាការវរសេនាតូច​ការពារព្រំដែនគោកលេខ៦១៧ចំនួន១០០​យួរ ម្ចាស់សហគ្រាសទឹកពិសា វីដេលី ឧបត្ថម្ភចំនួន១០០យួរ ជូនដល់មន្ត្រីនគរ​បាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលកំពុងធ្វើចត្តាឡីស័ក​ ។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឱ្យដឹង​ ថា​ ក្នុងដំណាក់កាលនេះ​ខ្មែរត្រូវជួយគ្នា​ ក៏ដូចជា​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​ដេីម្បី​ការពារ​ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងយាយី​នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ។

លោកឧត្តមសេនីយ៍ត្រីបានផ្តាំផ្ញេី តាមរយៈ​សារជូនពរដល់ក្រុម​គ្រូពេទ្យ​ជួរមុខ​ និងអាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ដែល​ជាទ័ព​ជួរក្រោយ​ សូមមានសុខភាពល្អ ជៀសផុតពីជំងឺឆ្លងទាំង​ឡាយ​ទាំង​ពួង​ និង​ទទួល​បាន​ជោគជ័យ​លេី​បេសកកម្ម​ដ៏​លំបាក​នាពេល​នេះ​ ។

ជាមួយគ្នានេះនាយ នាយរង និងពលនគរបាលជាតិ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ស្នងការ និងលោកស្រីជាភរិយា ព្រមទាំងលោកមេបញ្ជាការវរព្រំដែនទាំង២ និងម្ចាស់សហគ្រាសទឹកពិសា វីដេលី ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងតម្រូវការចាំបាច់នាពេលបច្ចុប្បន្ននេះ ៕

ដោយ៖ វណ្ណា


ចែករំលែក៖