ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាប្ដីរាយខ្សែភ្លើងឆក់ប្រពន្ធស្លាប់ ចុងក្រោយគាំងបេះដូងស្លាប់ខ្លួនឯងបន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មានរឿងមិនគួរឲ្យកើតទាន់តែសោះ! បន្ទាប់ពីប្តីបានរាយខ្សែភ្លើងឆក់ប្រពន្ធស្លាប់​ហើយ​នោះ ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនបាន​គាំង​បេះ​ដូង​ស្លាប់​ ខណៈ​បញ្ជូន​ទៅមន្ទីរពេទ្យ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​, ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​សង្កែ ដើម្បី​ធ្វើ​ការ​សាកសួរ​ ហើយ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​រាយ​ខ្សែភ្លើងឆក់ប្រពន្ធខ្លួន​ឯង​មែន។

ក្រោយ​ពេល​សារភាព​រួច នៅ​វេលាម៉ោង៨និ៤៥នាទីយប់​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យ​ក៏​មាន​អាការៈ​ថប់ៗដង្ហើម ទើប​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​រួច​ក៏​បាន​ស្លាប់​តែម្តង សង្ស័យគាំងបេះដូង។

លោកស៊ុន សុវណ្ណ អធិការនគរបាលស្រុក​សង្កែ​ បាន​បញ្ជាក់​ថា ជន​សង្ស័យ​រូប​នេះ​ គឺ​ជា​មុខ​សញ្ញា​ប្រើប្រាស់​គ្រឿងញៀន ដែល​កន្លង​មក​ កម្លាំង​សមត្ថកិច្ច​ធ្លាប់​ហៅ​មក​ណែនាំ​និង​ធ្វើ​ការ​អប់រំ​រួច​មក​ហើយ​នៅ​អធិការ​ដ្ឋាន​ដើម្បី​បញ្ចប់​សកម្មភាព​។ ក្រោយ​ឆក់​ប្រពន្ធ​ស្លាប់​និង​គាំងបេះដូង​ស្លាប់​ បាន​បន្សល់​ទុក​កូនស្រី​ចំនួន២នាក់។
សូមបងប្អូនទាំងអស់គ្នា ! ជៀសឲ្យផុតពីគ្រឿងញៀន សារធាតុញៀននេះបានបំផ្លាញជីវិតមនុស្ស ធ្វើឱ្យមនុស្សបាត់បង់សុភមង្គល លែងដឹងខុសត្រូវ ប្រព្រឹត្តអំពើខុសឆ្គងក្នុងសង្គម ឈានដល់ការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។ ជាក់ស្ដែងបុរសជាប្ដី បានរាយខ្សែភ្លើងឆក់ប្រពន្ធ បណ្ដាលឲ្យស្លាប់ រួចខ្លួនជាប់គាំងបេះដូងស្លាប់តាមក្រោយ បន្សល់ទុកកូនឱ្យនៅកំព្រា រស់នៅក្នុងលោកយើងនេះ៕

ដោយ ៖ សិលា

ចែករំលែក៖