ក្រុម Bayern Munich បានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានជើងចូលប្រកួតលីគកំពូលអាល្លឺម៉ង់ដោយគ្មានខ្សែប្រយុទ្ធ Robert Lewandowski ព្រោះកីឡាកររូបនេះបានវិលត្រឡប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិវិញដោយមានបញ្ហារបួសដែលនឹងធ្វើឱ្យគាត់អវត្តមានរយៈពេល១ខែ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA បានឲ្យដឹងថា កីឡាករ Lewandowski បានខកខានការប្រកួតរបស់ប៉ូឡូញប៉ះជាមួយអង់គ្លេសបន្ទាប់ពីបានរងរបួសក្នុងការទទួលជ័យជម្នះ ៣-០ លើក្រុមអង់ដូរ៉ាស់ ដែលក្នុងនោះគាត់រកបាន២គ្រាប់ដើម្បីឈានដល់៦៦គ្រាប់សម្រាប់ការប្រកួតអន្តរជាតិ ហើយបានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីនៅការប្រកួតអន្តរជាតិខ្ពស់ជាងគេលំដាប់ទី៧នៅអឺរ៉ុប។
មិត្តរួមក្រុម Thomas Muller បាននិយាយនៅលើបណ្តាញសង្គម Instagramថា “វាជាការថយក្រោយមួយហើយ។
អ្នកផ្សេងទៀតនឹងលេងដូចដែលបានកើតឡើងក្នុងឱកាសផ្សេងទៀត ប៉ុន្តែវាមិនងាយស្រួលទេក្នុងការស្វែងរកអ្នកជំនួសដែលនឹងរកគ្រាប់បាល់បានច្រើន” ។
គ្រូបង្វឹកប៉ូឡូញ លោក Paulo Sousa បាននិយាយថា “គាត់មានបញ្ហាឈឺជង្គង់នៅពេលដែលក្រុម Bayern Munich បានបញ្ជាក់ថាគាត់បានរងរបួសត្រង់ជង្គង់ខាងស្តាំ”។
កីឡាករ Lewandowski នឹងត្រូវខកខានការប្រកួតជើងទី១ និងជើងទី២ នៃការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Champions League រវាងក្រុមរបស់លោកជាមួយនឹងក្រុម Paris Saint-Germain ក៏ដូចជាការប្រកួតនៅ Bundesliga ទល់នឹងក្រុម RB Leipzig, Union Berlin, Wolfsburg, Bayer Leverkusen និង Mainz ។ ប្រសិនបើ BayernMunich ឈ្នះនោះគាត់អាចនឹងវិលត្រឡប់មកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បានហើយ។
ខ្សែប្រយុទ្ធ Lewandowski រកបាន២២គ្រាប់ក្នុងការបង្ហាញខ្លួន១៨លើកសម្រាប់ក្លិបអាល្លឺម៉ង់ Bayern Munich ក្នុងឆ្នាំ២០២១ ហើយបង្ហាញខ្លួនបាន២៨៨ដងក្នុងការបង្ហាញខ្លួនទាំង៣២៥ដងចាប់តាំងពីគាត់ចូលរួមជាមួយក្លិបនេះ ។
កីឡាករ Lewandowski រកបាន៧៣គ្រាប់ក្នុងការប្រកួតប្រជែងនាពេលបច្ចុប្បន្នដោយនាំមុខកីឡាករ Raul Gonzalez ដែលមាន៧១គ្រាប់ និងតាមពីក្រោយត្រឹមតែ១៣៤របស់ Cristiano Ronaldo និង១៣០គ្រាប់របស់ Lionel Messi ៕ដោយ៖ភារៈ