ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ខ្លះៗពីអត្ថន័យបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ សង្រ្កាន្ត(ចូលឆ្នាំខ្មែរ)នឹងចូលមកដល់។ ដើម្បីស្វែងយល់ខ្លះពីអត្ថន័យសម្រាប់បុណ្យតាមទំនៀមទម្លាប់ខ្មែរមានតាំងពីយូរលង់មកហើយនោះ យើងសូមលើកអត្ថន័យខ្លះៗនៃសង្ក្រាន្ត ។

តាមការស្រាវជ្រាវបញ្ជាក់ថាចូលឆ្នាំខ្មែរ (សំស្ក្រឹត: សង្ក្រាន្តខ្មែរ) (អង់គ្លេស: Khmer New Year) គឺជាថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ របស់ប្រជាជនខ្មែរ ដែលកំណត់យក ថ្ងៃទី ១៣ ឬ ១៤ ខែមេសា ជារៀងរាល់ឆ្នាំ ។ នៅក្នុងភាសា សំស្ក្រឹត ពាក្យចូលឆ្នាំថ្មី មានន័យថា សង្ក្រាន្ត (អង់គ្លេស:Songkrant) ដំណើរ​ឃ្លាត​ចាក​ទី, ការ​ឈាន​ចូល​ដល់, ដំណើរ​ដែល​ព្រះ​អាទិត្យ​ចរ​ណ៍ចូល​ដល់​ទី​​មួយ​ជុំ​រាសីចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសី​ចក្រ​ជួប​គ្នា ពេញ​គម្រប​ជា​មួយ​ឆ្នាំ (ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី) នៃពិធី​ចូល​ឆ្នាំ​ថ្មី ។  នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលគេកំណត់យកជាថ្ងៃឈប់សំរាក ជួបជុំគ្រួសារ នៅតាមតំបន់ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ដែលសម្រេចប្រមូលភោគផល នៃដំណាំកសិកម្មរបស់ប្រជាជនខ្មែរ ដែលពួកគេហត់នឿយ អស់ពេលពេញមួយឆ្នាំ ។ ចូលឆ្នាំខ្មែរ ស្របគ្នាជាមួយឆ្នាំថ្មីនៃ ប្រទេសមួយចំនួន ដែលប្រារព្ធថ្ងៃចូលឆ្នាំថ្មីរបស់ខ្លួន ក្នុងអំឡុងពេល ពាក់កណ្ដាលខែមេសា ដូចគ្នា មានដូចជា៖ ចូលឆ្នាំថ្មីតាមិល (អង់គ្លេស: Tamil New Year) ផ្នែកខាងត្បូង ប្រទេសឥណ្ឌា និងប្រទេសផ្សេងៗទៀតដូចជា៖ នេប៉ាល់ បង់ក្លាដេស ឡាវ ថៃ និង ចូលឆ្នាំថ្មី ប្រជាជនតៃ ក្នងតំបន់ខេត្តយូណានប្រទេសចិន ។ ចូលឆ្នាំខ្មែរ ក៏មានរឿងព្រេងនិទានទាក់ទងផងដែរ ដែលជាការនិពន្ធពីជនជាតិខ្មែរផ្ទាល់ក្នុងការផ្សារភ្ជាប់ទៅនិងពុទ្ធសាសនា ដែលនិពន្ធនៅឆ្នាំ ១៩៤៧ និពន្ធដោយលោកឧកញ៉ា ហោរា ធិបតី ញឹមប៉ែន នៃព្រះរាជបណ្ណាល័យជាតិខ្មែរ ដែលបានចុះផ្សាយពីរឿងព្រេងទេវៈកថានេះ ក្នុងសៀវភៅ “ប្រតិទិនកម្ពុជា” ឆ្នាំទី១ នៃសូរិយាត្រីឡើងស័ក ដែលនិយាយពីការភ្នាល់ប្រស្នា ៣ខ រវាងអទិទេព មហាព្រហ្ម (មុខបួន) ជាមួយនិង ធម្មបាលកុមារ ជាអវតា របស់ ព្រះឥន្ទ្រ ដែលនាំយកលទ្ធិវេទ (អង់គ្លេស: Vedas ទៅគោរពបូជា សាសនាព្រះពុទ្ធ វិញ ៕

ស្រាវជ្រាវពីឯកសារដោយ÷ចៅតាជេត


ចែករំលែក៖