ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរស្រីលួចម៉ូតូម្នាក់ អ្នកទទួលផលចោរកម្ម២នាក់និង រឹបអូសម៉ូតូ១៦គ្រឿង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ កែវ ស៊ីថា ភេទស្រីអាយុ២០ឆ្នាំមុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីបទលួចម៉ូតូ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្រផាកហែនប៊ែក ស្ថិតនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួនស្រី្តជាប់សង្ស័យម្នាក់នេះ សមត្ថកិច្ចឈានទៅចាប់ជនសង្ស័យពាក់ព័ន្ធទទួលផលចោរកម្ម២នាក់ទៀតដែលមាន៖

១-ឈ្មោះ ជា ភា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរទិញលក់ម៉ូតូមានទីលំនៅភូមិមហាទំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

២-ឈ្មោះ សុិន រិន្ទដេត ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរ ទិញលក់ម៉ូតូមានទីលំនៅភូមិ ឃុំ ជាមួយគ្នានេះសមត្ថកិច្ចបានដកហូតម៉ូតូចំនួន១៦គ្រឿងយកមកធ្វើការស្រាវជ្រាវរកឯកសារម៉ូតូឃើញថាម៉ូតូមួយចំនួនធំគ្មានឯកសារត្រឹមត្រូវដែលអាចទាក់ទងនឹងអំពើចោរកម្មដែលក្រុមជនល្មើសលួចយកមកលក់នៅទីនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថាជនសង្ស័យទាំងនេះនិង ម៉ូតូបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធ ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត តាមនីតិវិធី៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖