ភ្នំពេញ៖ អំណោយដ៏ថ្លៃថ្លា របស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមាន ទាំង ថវិកា សាច់ជ្រូក និង ស្បៀងអាហារ ផ្សេងទៀត ត្រូវ បាន លោក ឃួ ង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ យកទៅ ប្រគល់ជូន ប្រជាពលរដ្ឋ ចំនួន ជិត២០០ គ្រួសារ ដែល កំពុងធ្វើចត្តាឡីស័ក នៅ ភូមិ ទី១៦ ទល់ មុខ ព្រឹទ្ធសភា សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បន្តទៀត នា ព្រឹក ថ្ងៃទី ០៦ ខែមេសា នេះ បើទោះបី កាលពីយប់មិញ លោក បាន ចុះសួរសុខទុក្ខ និងបាន នាំយក នូវ ស្បៀងអាហារ ផ្តល់ជូន ម្តងរួចហើយក្តី ។
លោក ឃួ ង ស្រេង បាន មានប្រសាសន៍ លើកឡើងថា សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន បាន យកចិត្តទុកដាក់ ខ្លាំងណាស់ ចំពោះ ជីវភាព រស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ។ ជាក់ស្តែង នៅ ពេលនេះ ខណៈដែល ទទួលបាន ព័ត៌មាន ពី បងប្អូន ដែល កំពុង ធ្វើ ចត្តាឡីស័ក នៅ ភូមិ ១៦ ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន នេះ សម្តេច បានឲ្យ អាជ្ញាធរ រាជធានី ភ្នំពេញ ចុះ ពិនិត្យមើលស្ថានភាពជាក់ស្តែង និង នាំយក នូវថវិកា ស្បៀងអាហារ មួយចំនួន មក ចែកជូន បងប្អូន ភ្លាមៗ តែម្តងបើទោះបីនៅពេលយប់ក៏ដោយ ។
លោក បន្តទៀតថា សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅតែ ជាជួរមុខក្នុង ការជួយ បងប្អូន ប្រជាពលរដ្ឋ បើទោះបី ស្ថិតក្នុង កាលៈទេសៈ បែបណាក៏ដោយ ។ ជាក់ស្តែង ខណៈដែល បងប្អូន ជួបការលំបាកក្នុងជីវភាពពេលកំពុង ធ្វើចត្តាឡីស័ក នេះ គឺ សម្តេច បាន ណែនាំឲ្យចុះជួយ ភ្លាមៗ ។ ប៉ុន្តែ ទោះបីជា យ៉ាងណាក្តី លោក ឃួង ស្រេង សូមឲ្យ ប្រជាពលរដ្ឋ មានការ យោគយល់ ចំពោះ ការបិទ ភូមិ មួយនេះមិនឲ្យចេញចូល ដោយសារតែ នេះ ជា វិធានរបស់ក្រសួងសុខាភិបាល ដើម្បី បង្ការ ទប់ស្កាត់ ជំងឺកូ វីដ-១៩ ប្រទេស ណា ក៏ គេ ធ្វើ ដូច្នេះដែរ សំដៅធ្វើយ៉ាងណាកុំឲ្យជំងឺនេះ រាលដាល កាន់តែខ្លាំង ។
មន្ត្រីរដ្ឋបាល ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ទី ១៦ ក្នុង សង្កាត់ ទន្លេ បាសាក់ នេះ មាន ចំនួន ជាង ៣០០ គ្រួសារ ប៉ុន្តែ ប្រជាពលរដ្ឋ ដែល អាជ្ញាធរ របស់ យើង តម្រូវ ឲ្យ ពួកគាត់ ធ្វើចត្តាឡីស័ក នៅពេលនេះ មាន ចំនួន ១៩៤ គ្រួសារ ។
អំណោយ ដែល ប្រគល់ជូន នៅពេលនេះ ក្នុង មួយ គ្រួសារ ទទួលបាន ថវិកា ៣០ ម៉ឺន រៀល សាច់ជ្រូក ២ គីឡូក្រាម ត្រីខ ១០ កំប៉ុង និង ទឹកបរិសុទ្ធ ១ កេស ខណៈដែល កាលពី យប់ មិញ លោក ឃួ ង ស្រេង បាន ប្រគល់ជូន នូវ អង្ករ ចំនួន ២៥ គីឡូក្រាម ក្នុង ១ គ្រួសារ រួចហើយ ដែរនោះ ៕ ដោយ៖ សំរិត