ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ជាង១០០នាក់ក្នុងការបាញ់ប្រហារគ្នាតាមព្រំដែនប្រទេសអេត្យូពី

ចែករំលែក៖

នៅថ្ងៃទី៧ខែមេសា រដ្ឋាភិបាលអេត្យូពី បានប្រកាសថា យ៉ាងហោចណាស់ក៏មានមនុស្ស ១០០នាក់ស្លាប់និងរបួសជាច្រើននាក់ ក្នុងការប៉ះទង្គិចគ្នាដោយអាវុធ នៅសូម៉ាលី និងអាហ្វារ ស្ថិតនៅតំបន់ព្រំដែន។ ការវាយប្រហារគ្នាកើតឡើងក្នុងពេលដែលប្រទេសនេះត្រៀមលក្ខណៈបោះឆ្នោតនៅខែមិថុនាឆ្នាំ២០២១។
លោក Ahmed Humed ស្នងការរងកម្លាំងប៉ូលិសប្រចាំតំបន់ Afar បានឱ្យដឹងថា ការប៉ះទង្គិចគ្នាកើតឡើងតាំងពីថ្ងៃទី ២ដល់ថ្ងៃទី ៦ខែមេសា(ពេលវេលាក្នុងតំបន់) ភាគច្រើនអ្នកស្លាប់គឺជាពលរដ្ឋ ។ លោកបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យមានអំពើហិង្សាកើតឡើងគឺដោយសារតែ ការវាយប្រហារពីក្រុមប្រដាប់អាវុធនៅសូម៉ាលី។
អំពើហិង្សាកើតឡើងនៅតាមតំបន់ព្រំដែនជាប់ប្រទេស Ethiopia ហើយនៅតំបន់ទាំងនោះ មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ រយៈពេល៦ខែកន្លងមក ។ រដ្ឋាភិបាល Ethiopia បានបញ្ជូនកម្លាំងយោធាទៅកម្ចាត់ក្រុមដែលធ្លាប់គ្រប់គ្រងតំបន់ Tigray ។
ក្រោយពេលរដ្ឋាភិបាលប្រកាសថាបានគ្រប់គ្រងតំបន់ Tigray ទាំងស្រុង ស្ថានភាពហិង្សានៅតែបន្តកើតឡើង ។ ការបោះឆ្នោតនៅខែមិថុនា គឺជាការសាកល្បងនៃការរួបរួមជាតិសាសន៍នៅក្នុងប្រទេសនេះ បញ្ចប់គោលបំណងចង់បំបែករដ្ឋពីក្រុមឧទ្ទាម ៕

ដោយ៖ ធីរីណា(រូបភាព៖Getty)

 

 


ចែករំលែក៖