ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ចំនួន ៤៧៧នាក់​ និងអ្នកជាសះស្បេីយ​៩៦នាក់​

ចែករំលែក៖

ភ្នំពេញ​៖​​​​ ក្រសួងសុខាភិបាលកម្ពុជា​នៅរសៀលថ្ងៃសៅរ៍ទី១០ ខែមេសា ឆ្នាំ២០២១នេះ​បានប្រកាសថា​ បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ចំនួន៤៧៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៩៦នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី៩ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ចំនួន៤៧៧នាក់​ (សហគមន៍ទាំង ៤៧៧នាក់) និងមានអ្នកជាសះស្បេីយចំនួន​៩៦នាក់​ក្នុង​នោះ​រួម​មាន​៖

រកឃើញអ្នកឆ្លងថ្មី ៤៧៧នាក់ទៀត (សហគមន៍ទាំង ៤៧៧នាក់) និងជាសះស្បើយ ៩៦នាក់។

គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ 

– អ្នកឆ្លងសរុប= ៤០៨១ នាក់

– អ្នកជាសះស្បើយ= ២០៨០ នាក់

– អ្នកកំពុងព្យាបាល= ១៩៧០ នាក់

– អ្នកស្លាប់= ២៦ នាក់៕

ដោយ៖ ស តារា


ចែករំលែក៖