ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជានៅរសៀលថ្ងៃសៅរ៍ទី១០ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសថា បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៤៧៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៩៦នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៤៧៧នាក់ (សហគមន៍ទាំង ៤៧៧នាក់) និងមានអ្នកជាសះស្បេីយចំនួន៩៦នាក់ក្នុងនោះរួមមាន៖
រកឃើញអ្នកឆ្លងថ្មី ៤៧៧នាក់ទៀត (សហគមន៍ទាំង ៤៧៧នាក់) និងជាសះស្បើយ ៩៦នាក់។
គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៤០៨១ នាក់
– អ្នកជាសះស្បើយ= ២០៨០ នាក់
– អ្នកកំពុងព្យាបាល= ១៩៧០ នាក់
– អ្នកស្លាប់= ២៦ នាក់៕
ដោយ៖ ស តារា