ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញប្រកាសរកអ្នកជំងឺកូវីដ-១៩ចំនួន ០៩នាក់ទៀត ទុកពេលអោយ៣ថ្ងៃ បើមិនមកតាមការកំណត់ បញ្ជូនសំណុំរឿងទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្រកាសរកអ្នកជំងឺកូវីដ-១៩ចំនួន ០៩នាក់ទៀតដែលមិនទាន់មកបង្ហាញខ្លួនដើម្បីសម្រាកព្យាបាលនៅឡើយ ដោយអាជ្ញាធរទុកពេលឱ្យ០៣ថ្ងៃជាកំហិត ដើម្បីបង្ហាញខ្លួន បើមិនដូច្នោះទេ នឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

កន្លងមក រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់សាច់ញាតិ ឬអ្នក ដែលស្គាល់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៦រូប ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋវិជ្ជមានបានសហការទំនាក់ទំនងសមត្ថកិច្ចបានចំនួន ៖ ៤៧នាក់ នៅសល់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៩នាក់ ដូចមានរាយនាមខាងក្រោម
១- ឈ្មោះ ប្រុក ផូ ភេទប្រុស អាយុ ៦៥ឆ្នាំ ជាអាជីវករផ្សារអូរឬស្សី តូបលេខ ៤៨ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៤៤A ផ្លូវលេខ ១៣២A2 សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក

២- ឈ្មោះ ប៉ិច សាវី ភេទស្រី អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ
៣- ឈ្មោះ អ៊ិន គឹមស៊ាង ភេទប្រុស អាយុ ៣២ឆ្នាំ ជាកម្មកររោងចក្រឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
៤- ឈ្មោះ សៅ បឺត ភេទស្រី អាយុ ៤០ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៥៥ ផ្លូវដួងងៀប ខណ្ឌពោធិ៍សែនជ័យ
៥- ឈ្មោះ ង៉ុយ ស៊ីនឿន ភេទស្រី អាយុ ៣២ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

៦- ឈ្មោះ ខេម រ៉ា ភេទស្រី អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៧- ឈ្មោះ ថុន ស្រីលក្ខ ភេទស្រី អាយុ ២៥ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នភូមិដំណាក់ធំទី៣សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៨- ឈ្មោះ សយ អូនទូច ភេទស្រី អាយុ ៣១ឆ្នាំ ជាអាជីវករផ្សារអូរឬស្សី ទីលំនៅបច្ចុប្បន្នផ្លូវលេខ១០ សង្កាត់ មនោរម្យ ខណ្ឌមករា
៩- ឈ្មោះ ការ ហែមច័ន្ទរ៉ា ភេទស្រី អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាមីខ្លួន សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើ សូមប្រញ៉ាប់បង្ហាញខ្លួនក្នុងរយៈពេល ៣ (បី) ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តទៅ ដើម្បីមកទទួលយកការព្យាបាល ដោយសូមទំនាក់ទំនងមកកាន់លេខ ១២៩៩ ឬ ១១៥។
ក្នុងករណីសាមីជនមិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹង ចាត់វិធានការតាមផ្លូវច្បាប់ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាពនេះ គឺជាអំពើ គេចវះពីការតម្រូវឱ្យទទួលការព្យាបាល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ហើយ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមាន ការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ផ្ទុយទៅវិញបើអ្នកជំងឺកូវីដ-១៩ ទាំង ០៩រូបខាងលើ បានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ ទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ការលើកលែងឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ អនុលោមតាមមាត្រា១៣ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ *៣ ការពារ និង ៣ កុំ” របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តតាម ខ្លឹមសារសេចក្តីជូនដំណឹងខាងលើដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖