ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីត លោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ចំនួន៣គ្រួសារ ដែលជួបការខ្វះខាត ក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ក្នុងសហគមន៍ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន០៤ការ៉ុង – មីចំនួន០២កេស – ទឹកសុទ្ធចំនួន០២កេស – ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ – ត្រីខចំនួន០៤យួរ និងថវិកាចំនួន៤០ម៉ឺនរៀល។
អតីតលោកគ្រូអ្នកគ្រូ ដែលទទួលបានការឧបត្ថម្ភ រួមមាន៖
1. អ្នកគ្រូ សយ សុខុន កំពុងស្ថិតក្នុងទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ
2. អ្នកគ្រូ អៀង សុជាតិ កំពុងមានជីវភាពខ្វះខាត
3. លោកគ្រូ គឹម សារី (ពិការ)៕
ដោយ ៖ សិលា