ព័ត៌មានទាន់ហេតុការណ៍៖

អ្នកធ្វើឱ្យបែកធ្លាយសំឡេង នាំឱ្យប្រជាពលរដ្ឋចលាចលទិញទំនិញ ! សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់ការ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនបានចាកចេញពីផ្ទះ ទៅទិញទំនិញតាមផ្សារ ហើយកកកុញ ប្រមូលផ្តុំគ្នាច្រើន គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំងចំពោះមន្ត្រីជាក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យបែកធ្លាយសំឡេងសម្តេចមានប្រសាសន៍បញ្ជាក់ពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយនាំឱ្យប្រជាពលរដ្ឋចលាចលទៅទិញទំនិញ។

ក្នុងសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នា២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, សំឡេងដែលបានបែកធ្លាយទៅនោះ មិនទាន់គ្រប់ជ្រុងជ្រោយ និងធ្វើឱ្យប្រជាពលរដ្ឋយល់ខុសពីបំណងដើមរបស់សម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំសោកស្តាយជាទីបំផុតនៅពេលខ្ញុំបានដាក់ចេញបទបញ្ជាសម្រាប់ការៀបចំនេះ បែរជាលេចធ្លាយដោយបុគ្គលខ្វះការទទួលខុសត្រូវ ហើយការលេចធ្លាយនេះ បានធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខុសពីវត្ថុបំណងរបស់ខ្ញុំ របស់រាជរដ្ឋាភិបាល ដែលបិទខ្ទប់។ ប៉ុន្តែមានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ។ សេវាកម្មទាំងប៉ុន្មានរាប់ទាំងសេវាកម្មប្រមូលសំរាមចេញពីផ្ទះ ចេញពីកន្លែងបងប្អូននៅតែអាចធ្វើបាន សូម្បីតែការហាត់ប្រាណ ក៏នៅតែអាចធ្វើបាន»។

សូមបញ្ជាក់ថា, នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ សំឡេងខ្លីមួយរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ទម្លាក់ទៅក្នុងក្រុមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ ត្រូវបានគេទម្លាយ និងយកទៅចែកចាយយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម។ ក្រោយបែកធ្លាយសំឡេងបានធ្វើឱ្យប្រជាពលរដ្ឋសម្រុកទៅទិញទំនិញកកកុញនៅតាមទីផ្សារផងដែរ។ មិនតែប៉ុណ្ណោះទំនិញមួយចំនួនឡើងថ្លៃ និងធ្វើអោយប្រជាពលរដ្ឋជ្រួលច្របល់ ដែលការបែកធ្លាយសំឡេង នេះឮដល់ប្រជាពលរដ្ឋ តាមរយៈថ្នាក់ដឹកនាំដែលសម្តេចព្រមានចាត់វិធានការ។

តាមរយ:សារបែកធ្លាយ សម្តេចតេជោ បានប្រកាសថា សម្តេចនឹងមិនលើកលែងចំពោះអ្នកធ្វើឱ្យបែកធ្លាយសំឡេងនេះឡើយ ដោយនឹងចាត់ការវិន័យលើអ្នកធ្វើឱ្យបែកធ្លាយសំឡេងនោះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមសារភាពដោយត្រង់ថា សកម្មភាពនោះនឹងត្រូវទទួលនូវវិន័យនៅពេលក្រោយ នៅពេលដែលយើងរកឃើញ»។
សូមបញ្ជាក់ថា, នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នា២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនខេត្តកណ្តាល
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
តម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែ ត្រូវកាត់
– សេវាកម្មដឹកជញ្ជូនទំនិញចាំបាច់ដើម្បីបម្រើឱ្យភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់
– សេវាកម្មដឹកជញ្ជូនទំនិញទូទៅចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើឱ្យ វិស័យសង្គម-សេដ្ឋកិច្ចនៃប្រទេស និង – សកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច។

បន្ថយចំនួនបុគ្គលិកបម្រើការ ឱ្យមកនៅត្រឹមកម្រិតអប្បបរមា – សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតដូចបានរៀបរាប់ខាងលើ បុគ្គលគ្រប់ រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំង ត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្តៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។ ប៉ុន្តែ ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដូចខាងក្រោម៖
– ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា
– ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
– ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត និង – ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុង ការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដែលត្រូវបានអនុញ្ញាតដូចបានរៀបរាប់ខាងលើ បុគ្គលគ្រប់រូបមាន កាតព្វកិច្ចកិច្ចត្រូវអនុវត្តនូវវិធានការសុខាភិបាល ជាពិសេសការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រម ទាំងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែងតែចំពោះការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុង លំនៅឋានឬទីសំណាក់ជាមួយគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖