ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី វិជ្ជា ៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ របស់ខ្ញុំ​ គឺនៅជាមួយក្រុមការងារ ដែលខិតខំដើម្បីសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ លោក ឌី វិជ្ជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានបង្ហោះលើផេកផ្លូញការរបស់អង្គភាពថា, ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ របស់ខ្ញុំ​ គឺនៅជាមួយក្រុមការងារ ដែលខិតខំដើម្បីសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ដូចនេះ 🙏 សូមបងប្អូនប្រជាពលរដ្ឋ មេត្តានៅផ្ទះ 🏠 និងអនុវត្តតាមសេចក្តីប្រកាសបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ២ សប្ដាហ៍ ដើម្បី ❌ ទប់ស្កាត់ការរីករាលដាល #ជំងឺកូវីដ-១៩។

សូមគោរពជូនពរ ពុក ម៉ែ ពូ មីង បងប្អូនទាំងអស់ មានសុខភាពល្អគ្រប់ៗគ្នា!​ យើងរួមគ្នា ដើម្បីទប់ស្កាត់ មេរោគកូវីដ-១៩។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖