ព័ត៌មានទាន់ហេតុការណ៍៖

ចង់ឆ្លងកាត់គោលដៅត្រួតពិនិត្យបម្រាម ទប់ស្កាត់កូវីដ-១៩ ស្លៀកឯកសណ្ឋានក្លែងជានគរបាលជាតិ មានអីជាប់ខ្នោះម៉ង !

ចែករំលែក៖

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍មួយបានឲ្យដឹងថា កាល ពីវេលាម៉ោង១៧៖៣០ នាទីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើ ការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ស្លៀកឯកសណ្ឋានក្លែងធ្វើជា មន្ត្រីនគរបាលជាតិ ដែលជាល្បិចងាយស្រួលក្នុងការឆ្លងកាត់គោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ចក្នុងហេតុការណ៍អនុវត្តនូវវិធានបំរាមគោចរ ។

បុរសខាងលើឈ្មោះ​ រ៉េត​ បញ្ញា​ អាយុ ២៦ឆ្នាំ មុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិ ក្រាំង​ធ្មៃ​​ ឃុំ​គោកត្រប់​ ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល ។ ខណៈនោះសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈជាប់ខ្លួនរួមមាន ៖
១ -ម៉ូតូម៉ាក​ ស៊ុយ សាគី Viva ពណ៌ ខ្មៅ​១គ្រឿងផលិត ឆ្នាំ ២០០៦ ពាក់ស្លាកលេខ​ កណ្តាល​ 1C- 2124 ។
២ -ទូរស័ព្ទ​ដៃ​១​ គ្រឿង​ម៉ាក​ Iphone 5s ពណ៌​ ទឹកមាស (ខូច​) ។
៣ – ខ្សែ​ក្រវាត់​ ១​ ក្បាលដែករូប សិង្ហ​
៤ -មួក​១​ ពណ៌​ ខ្មៅ​ មាន​ព្រះ​សង្ហារ
៥- សម្លៀកបំពាក់ឯកសណ្ឋាន នរគបាលជាតិ​១ឈុត ​(១​កំប្លេរ) ។
៦ -ស្បែក​ជើង​ក​ វែង​១​ គូរ ។
៧ – វិទ្យុ​ទាក់ទង​១​ គ្រឿង​ម៉ាក​ MOTOROLA ។
៨ – ប័ណ្ណ​ ប​ ស​ ស​ ១​ សន្លឹក​ មាន​បិតរូប ថត នរគបាលជាតិ​ ២​សន្លឹក​ និងរូបភាព​ សុីវិល​ ១​សន្លឹក​ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា, នៅវេលាម៉ោងខាងលើ បុរសរូបនោះ បានធ្វើដំណើរដោយជិះម៉ូតូ១គ្រឿង ក្នុងសម្លៀកបំពាក់ឯកសណ្ឋានជានគរបាលជាតិ ចេញ​ពី​ផ្ទះ​របស់​ខ្លួន ដើម្បី​ទៅ​ផ្ទះ​របស់​ឈ្មោះ​ ម៉ៅ​ ស្ថិត​នៅ​ភូមិ​​ ព្រែក​អង្គុញ​ ឃុំ​សៀមរាប​ ស្រុកកណ្តាលស្ទឹង ។ លុះជិះ​ទៅជិតផ្ទះរបស់ម៉ៅ​ ជនខាងលើបាន​ឆ្លង​កាត់​គោលដៅ​របស់​ប្រជាការពារ ដែលកន្លែងត្រួតពិនិត្យដើម្បីបង្ការការរីករាលដាលនឹងប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩​ របស់ភូមិ​ព្រែក​អង្គុញ​ ​ពេលនោះ​ក៏ត្រូវកម្លាំង​ប្រជាការពារ​ឃាត់ធ្វើការសួរនាំ ។ ដោយមានការ​សង្ស័យ​កម្លាំង​ប្រជាការ ពារ បានទូរស័ព្ទរាយការណ៍ទៅនគរបាលប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​សៀមរាប ដើម្បីឲ្យដឹងពីសកម្មភាព និងទង្វើដែលជននេះបានប្រព្រឹត្តមកលើកម្លាំងកំពុងអនុវត្ត នូវផែនការការពារ និង រាំងខ្ទប់ ផលប៉ះពាល់ជំងឺរាតត្បាតវីរុសកូវីដ-១៩ ។
ខណៈនោះកម្លាំង​ប៉ុស្តិ៍​នគរ បាលរដ្ឋបាលឃុំសៀម រាប​បាន​ចុះទៅដល់​ នឹងបានឃាត់ខ្លួន​បុរសខាងលើយកទៅសាកសួរ​នៅនគរបាលប៉ុស្តិ៍ ទើបដឹងថាជាជនក្លែងបន្លំ ស្លៀកឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ ដើម្បីងាយស្រួលក្នុងការឆ្លងកាត់ នឹងបំលាស់ទីពីភូមិមួយ ទៅភូមិមួយ ពីកន្លែងមួយ ទៅកន្លែងមួយ ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ ក្នុងអំពើដែលខុសនឹងច្បាប់ហាមឃាត់ ។ ជាក់ស្តែងក្រៅពី ឯកសណ្ឋានសម្លៀកបំពាក់ក្លែងជាមន្ត្រីនគរបាលជាតិ ជននេះត្រូវបានសមត្តកិច្ចរកឃើញមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួន ពោលគឺប្រើប្រាស់គ្រឿងញៀន ទៀតផង។

បច្ចុប្បន្នបុរសខាងលើនឹងវត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល សៀមរាប នាំខ្លួនទៅកាន់​អធិការ​ដ្ឋាន​នគរបាលស្រុកកណ្តាលស្ទឹង ដេីម្បីបន្តនីតិវិធីច្បាប់ ៕

ដោយ៖ ស សម


ចែករំលែក៖