ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី១៥ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដើម្បីដាក់ចេញនូវវិធានលម្អិត ឬការណែនាំលម្អិតនានា សំដៅធានាដល់ប្រសិទ្ធភាពនៃការអនុវត្តវិធានបិទខ្ទប់ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងដែនសមត្ថកិច្ចដែលត្រូវបានបិទខ្ទប់ ក៏ដូចជាទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ព្រមទាំងដាក់ចេញនូវគោលនយោបាយ និងវិធានការដើម្បីគាំពារ និងជួយសង្គ្រោះដល់ជនក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលបិទខ្ទប់។
សូមបញ្ជាក់ថា, គណៈបញ្ជាការឯកភាពទាំង១៤ខណ្ឌ ក្នុងរាជធានី បានយកចិត្តទុកដាក់ត្រួតពិនិត្យតាមគោលដៅរបស់ខ្លួន ២៤ម៉ោងលើ២៤ម៉ោង ៕
ដោយ ៖ សិលា