ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ ចិន សាខា អូឡាំពិក ដែលមានទីតាំងស្ថិតនៅ ​ផ្លូវលេខ ​២៧៤​ សង្កាត់វាលវង់ ខណ្ឌ​ ៧មករា មានអ្នកជំងឺកូវីដ-១៩ បានទៅប្រើប្រាស់សេវា នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹង នៅរសៀលថ្ងៃទី១៥ ខែមេសាថា, ធនាគារ ចិន សាខា អូឡាំពិក ដែលមានទីតាំងស្ថិតនៅ ​ផ្លូវលេខ ​២៧៤​ សង្កាត់វាលវង់ ខណ្ឌ​ ៧មករា មានអ្នកជំងឺកូវីដ-១៩ បានទៅប្រើប្រាស់សេវា នៅទីតាំងខាងលើនេះ។

​អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានបានទៅទទួលសេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក នៅធនាគារ ចិន សាខា អូឡាំពិក ដែលមានទីតាំងស្ថិតនៅ ​ផ្លូវលេខ ​២៧៤​ សង្កាត់វាលវង់ ខណ្ឌ​ ៧មករា នៅថ្ងៃទី ៨ និង ៩ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅប្រើប្រាស់សេវា នៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖