ភ្នំពេញ៖ សូមជម្រាបជូនជនរួមជាតិថា ! ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ថ្ងៃចុងក្រោយនេះហៅថា «ពារឡើងស័ក» ។
បើយោងតាម វចនានុក្រមសម្តេច ជួន ណាត ពន្យល់ថាថ្ងៃទី៣ នៃពិធីចូលឆ្នាំជា ពារឡើងស័កគឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង។ ឡើងស័កគឺចូលស៊ប់ក្នុងស័កឆ្នាំថ្មី។
វចនានុក្រមសម្តេច ជួន ណាត ពន្យល់ថា, វារៈឡើងស័កក៏ជាថ្ងៃផ្សារភ្ជាប់ទៅនឹងពិធីស្រង់ព្រះដែលពុទ្ធបរិស័ទត្រូវយកទឹកស្រង់ព្រះហើយទឹកដែលហូរចេញពីព្រះគេយកទៅលុបលាងមុខដើម្បីបណ្ដេញនៅឧបទ្រពចង្រៃ។
តាមទំនៀមកូនៗទាំងអស់ត្រូវស្រង់ព្រះរស់នៅក្នុងផ្ទះដើម្បីជាការសុំខមាទោសចំពោះកំហុសឆ្គងនានានិងជាការដឹងគុណឪពុកម្ដាយក្នុងការផ្ដល់កំណើត។
ចំណែកឯភិក្ខុសង្ឃវិញត្រូវចេញមកស្រោចទឹកដល់ឧបាសក ដើម្បីជំរះភាពឧបទ្រពចង្រៃនៃឆ្នាំចាស់ហើយលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ៕
ដោយ៖ សុខ ខេមរា