ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារលូ ៥ ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង​ បញ្ជាក់អោយដឹងថា ផ្សារលូ ៥ ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានដើរផ្សារ និងអាជីវករនៅ ផ្សារលូ ៥ ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខខណ្ឌមានជ័យ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖