ព័ត៌មានទាន់ហេតុការណ៍៖

ប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការក្រសួងសុខាភិបាល សមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់

ចែករំលែក៖

        ភ្នំពេញ៖ មនុស្សប្រុសស្រី៣នាក់ក្នុងចំណោមគ្នាច្រើននាក់បានប្រមូលផ្តុំគ្នា   ផឹកស៊ីល្មើសនឹងវិធានការក្រសួងសុខាភិបាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ករណីនេះបានធ្វើឡើងនៅវេលាម៉ោង១៨ និង០០នាទី                                                                                                                                                                    ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់នោះ ៖

ទី១-ឈ្មោះ លន វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ។

ទី២-ឈ្មោះ បី ពិសី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  (គ្មានសារធាតុញៀន)។

ទី៣-ឈ្មោះ នេត ប៉ិក ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  (គ្មានសារធាតុញៀន) ។

សម្ភារបន្សល់ទុក  (គ្មាន)។

 បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

                          

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖