ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ដែលមានទីតាំងស្ថិតនៅ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ដែលមានទីតាំងស្ថិតនៅ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងនៅទីតាំងខាងលើនេះ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅកាន់ ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ដែលមានទីតាំងស្ថិតនៅ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ-១៩​​ (#COVID-19) ដែលមានទីតាំងនៅ៖

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
📌​ ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
📌​ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖