ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ សូមសម្រាបជូនពីការចាក់វ៉ាក់សាំង លើកទី២(វ៉ាក់សាំង SINOPHARM) ជូនយោធិន និងគ្រួសារនៅតាមកងឯកភាពជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់កាលអនុវត្តវិធានការបិទទ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបា ល។ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សូមជម្រាបដល់យោធិន និងគ្រួសារ ដែលត្រូវចាក់លើកទី២ គឺចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានគោលដៅចាក់វ៉ាក់សាំងនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងលើកទី២ ដែលតម្រូវ ឲ្យបងប្អូនបង្ហាញបណ្ណចាក់លើកទី១ ទោះបីបងប្អូនចាក់នៅទីតាំងអង្គភាពណាក្តី ក្រុម ការងារនឹងចាក់ជូនទាំងអស់ក្នុងនោះមាន៖
ក- ក្រសួងការពារជាតិ៖ នៅមន្ទីរពេទ្យព្រះកេតុមាលា(វត្តភ្នំ)
ខ- កងឯកភាព ចំណុះអគ្គបញ្ជាការដ្ឋាន៖ បញ្ជាការដ្ឋានកាំភ្លើងធំ(ព្រៃផ្តៅ) បញ្ជាការដ្ឋានបញ្ជូនសារ (កន្ទោក) បញ្ជាការដ្ឋានការពារអាកាស(ត្មាតពង) វិទ្យាស្ថានទ័ពជើងគោក(ថ្លុកតាសេក) បញ្ជាការដ្ឋានវិស្វកម្ម(ចោមចៅ និងផ្អាវ)សាលានាយទាហានសកម្ម(ត្មាតពង) បញ្ជាការដ្ឋានរថក្រោះ(ស្រុកភ្នំស្រួច)
គ-កងទ័ពជើងគោក បញ្ជាការដ្ឋានទ័ពពិសេស(កំបូល) កងពលតូចលេខ៧០ (ចោមចៅ) កងពលតូចអន្តរាគមន៍លេខ១(លង្វែក) បញ្ជាការដ្ឋានការពារអាកាស (ភូមិព្រៃទាចោមចៅ)
ឃ-កងទ័ពជើងទឹក៖ បញ្ជាការដ្ឋានកងទ័ពជើងទឹក(សាលាបឋមសិក្សាគៀនឃ្លាំង)
ង-កងទ័ពជើងអាកាស៖បញ្ជាការដ្ឋានកងទ័ពជើងអា កាស(ពោធិ៍ចិនតុង)
ច- អនុគណៈកម្មការចំពោះកិច្ច
ចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិក៏បានរៀបចំទីតាំងចាក់វ៉ាក់សាំងចំនួន៣ កន្លែងសម្រាប់ចាក់វ៉ាក់សាំងជូនយោធិន និងគ្រួសារដែល រស់នៅក្នុងខណ្ឌចំនួន៣ ដូចខាងក្រោម៖
១/នៅមន្ទីរពេទ្យជោរី(ជាប់ប៉េងហួតបឹងស្នោ) សម្រាប់យោធិន និងគ្រួសារ សម្រាប់អ្នករស់នៅក្នុងខណ្ឌច្បារអំពៅ ដែលនឹងដំណើរចាក់ចំនួន៧ថ្ងៃ ចាប់ពី 22 ដល់ថ្ងៃទី28-04-2021។
២/ ក្នុងបុរីហ្គ្រេនភ្នំពេញ(ជាប់ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់)សម្រាប់អ្នករស់នៅក្នុងខណ្ឌសែនសុខ ដំណើរការចាក់ចាប់ពីថ្ងៃទី២១ដល់ ២៥ខែមេសាឆ្នាំ២០២១។
៣/ នៅមុខឃ្លាំងប្រេងសូគីម៉ិច(ព្រែកព្នៅ) សម្រាប់អ្នករស់នៅខណ្ឌព្រែកព្នៅ ដំណើរ ការចាក់ ចាប់ថ្ងៃទី24 ដល់ 28-04-2021 ។
*ចំពោះខណ្ឌទាំង១១ផ្សេង ទៀតអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៨ និងបញ្ជូនក្រុមគ្រូពេទ្យចល័ត ចុះចាក់វ៉ាក់សាំងលើកទី២ ជូនយោធិន និងគ្រួសារនៅតាមខណ្ឌនីមួយៗនឹងជូនដំណឹងពីពេលវេលាជាក់ស្តែងតាមក្រោយ ។
*ចំពោះយោធិន និងគ្រួសារដែលស្នាក់នៅតាខ្មៅ បញ្ជាការដ្ឋានអង្គរក្ស បានរៀបចំកន្លែងចាក់លើកទី២ នៅស្នាក់ការកាកបាទក្រហមកម្ពុជា សាខាខេត្តកណ្តាលក្រុងតាខ្មៅ គឺចាប់ពីថ្ងៃទី22-04-2021នេះ
ដូច្នេះសូមយោធិន និងគ្រួសារ មេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ លើក២ ឲ្យបានទាន់ពេលវេលាកំណត់ ។
សូមអានព័ត៌មានបន្ថែមដូចខាងក្រោម៖
ដោយ៖ សូរិយា