ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រហូតមកដល់ម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២២ ខែមេសា កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៤៦នាក់​ (ឆ្លងសហគមន៍​ទាំងអស់​) និងមានជាសះស្បេីយ​ ១៣០នាក់

ចែករំលែក៖

ភ្នំពេញ៖ រហូតមកដល់ម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៤៦នាក់​ (ឆ្លងសហគមន៍​ទាំងអស់​) និងមានជាសះស្បេីយ​ ១៣០នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៨១៩៣នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៥២០៤នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២៩២៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៥នាក់​ សរុប​ស្លាប់ ៥៩នាក់ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 849369 ស្មេីនឹង​ 50557 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

ដោយ ៖ សិលា


ចែករំលែក៖