ក្លិបមាន់ខ្នាយមាស Tottenham មិនទាន់ប្រញាប់ប្រញាល់ក្នុងការតែងតាំងអ្នកស្នងតំណែងជាអ្នកចាត់ការទូទៅរបស់លោក Jose Mourinho ទេ។មានការសង្ស័យយ៉ាងខ្លាំងអំពីការជំនួសតំណែងលោក Mourinho ចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញនៅថ្ងៃទី១៩ ខែមេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មានរ៉យទ័រកាលពីថ្ងៃម្សិលមិញ។
គ្រូបង្វឹករបស់ក្រុម RB Leipzig គឺលោក Julian Nagelsmann, Erik ten Hag និង Brendan Rodgers ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងាររបស់ក្លិប Tottenham ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយពីអ្នកស្នងតំណែងជាគ្រូបង្វឹករបស់ក្លិបនេះទៅអនាគត។
ទោះយ៉ាងណាលោក Nagelsmann បានយល់ព្រមចូលរួមជាមួយក្លិប Bayern Munich នៅរដូវកាលក្រោយ ខណៈដែលលោក Ten Hag និងលោក Rodgers បានសន្យាពីអនាគតរបស់ពួកគាត់ទៅកាន់ក្លិប Ajax និងក្លិប Leicester រៀងៗខ្លួនបាត់ហើយ។ នេះបាននាំឱ្យមានទស្សនៈថា ក្លិប Tottenham កំពុងព្យាយាមស្វែងរកអ្នកគ្រប់គ្រងថ្មីដែលក្លិបចង់បាននៅពេលខាងមុខ។
ប្រធានក្លិប Tottenham លោក Daniel Levy តែងតែត្រៀមខ្លួនចំណាយពេលរបស់គាត់ដើម្បីធ្វើការតាមរយៈដំណើរការជ្រើសរើសបុគ្គលិក ហើយគេយល់ថាគាត់មិនទាន់កំណត់អត្តសញ្ញាណបេក្ខជនដែលត្រូវបានក្លិបពេញចិត្តនៅឡើយទេ។
វិធីសាស្រ្តណាមួយសម្រាប់គ្រូបង្វឹកដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការងារនេះនឹងគ្មានន័យទេ ប៉ុន្តែសារព័ត៌មាន BBC Sport បានសន្និដ្ឋានថា មិនមានការពិភាក្សាណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។
គ្រូបង្វឹកបណ្តោះអាសន្នលោក Ryan Mason កំពុងបន្តដឹកនាំក្រុមមាន់ខ្នាយមាស ហើយត្រូវបានគេគិតថា មិនទាន់មានតម្រុយនៅឡើយទេថាស្ថានភាពនឹងផ្លាស់ប្តូរមុនពេលបញ្ចប់រដូវកាល។
បច្ចុប្បន្នក្រុម Tottenham កំពុងឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងតារាង Premier League ដោយមាន៥៣ពិន្ទុ និងចាញ់ក្រុមលេខ៤ តោខៀវ Chelsea ៥ពិន្ទុ នឹងត្រូវប៉ះក្រុមបាតតារាង Sheffield United នៅរាត្រីថ្ងៃនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Times លោក Mourinho បាននិយាយថា គាត់នឹងរង់ចាំដើម្បីវិលត្រឡប់មកបាល់ទាត់វិញបន្ទាប់ពីការបណ្តេញគាត់ចេញ។ បុរសសញ្ជាតិព័រទុយហ្គាល់វ័យ៥៨ឆ្នាំរូបនេះត្រូវបានបណ្តេញចេញបន្ទាប់ពីទទួលបន្ទុកក្រុមមាន់ខ្នាយមាស១៧ខែ ជារដូវកាលដែល Spurs បានធ្លាក់ពីការប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុប។
លោក Mourinho ដែលនឹងធ្វើការជាអ្នករៀបចំកម្មវិធីក្នុងអំឡុងពេលយូរ៉ូ២០២០ នៅរដូវក្តៅនេះបាននិយាយថា “ខ្ញុំគ្មានផែនការទេ ខ្ញុំកំពុងបន្តជីវិតធម្មតារបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយ ខ្ញុំមានអារម្មណ៍ស្ងប់ ក្នុងថ្ងៃនៅវិស្សមកាល។
ខ្ញុំមានពេលច្រើនទៀតដើម្បីធ្វើកិច្ចការផ្ទះ និងវិភាគផ្សេងៗ។
លោកបន្តថា “ខ្ញុំនឹងរង់ចាំត្រឡប់មកបាល់ទាត់វិញ។ មិនមែនសម្រាប់តែក្លិបដែលត្រឹមត្រូវនោះទេ ប៉ុន្តែសម្រាប់វប្បធម៌ត្រឹមត្រូវផងដែរ។ ប្រហែលជារដូវកាលក្រោយឆាប់ពេកយើងនឹងបានឃើញ”។
រដូវកាលនេះលោក Mourinho ដែលធ្លាប់គ្រប់គ្រងក្រុម Chelsea, Manchester United, Inter Milan, Real Madrid និង Porto បានរងបរាជ័យ១០ដងក្នុងរដូវកាលតែមួយជាលើកដំបូងក្នុងអាជីពជាគ្រូបង្វឹករបស់លោក ៕
ដោយ ៖ ភារៈ