ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខដឹកនាំកម្ពុជា​៖ ពេលកូវីដ-១៩ធូរស្រាល​ ត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភពលោក Messi និង Neymar មកទស្សនកិច្ចកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពី​សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រលប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍លើកឡើងថា, តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួររបស់ចិនចេញផ្សាយ។​

ប៉ុន្តែ​មិនទាន់​បានប៉ុន្មានម៉ោងផងនោះ​ នៅយប់ថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីការត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភពលោក ចំនួន២រូប គឺ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ពេលស្ថានភាពជំងឺកូវីដ-១៩ធូរស្រាល។​ ចំពោះ​ការបង្ហើបខាងលើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយពីមានកូនខ្មែរមួយរូប ស្នើសុំសម្តេចតាមរយៈការ Comment នៅលើ Facebook សម្តេចដោយផ្ទាល់។​

សូមជម្រាបថា​ នៅក្នុង​ការស្នេីសុំរបស់កូនខ្មែររូបនេះ មានគណនី Facebook ឈ្មោះ Din Din បានមក Comment ក្នុងផេកសម្ដេចតេជោ​ យ៉ាងដូច្នេះថា៖ «កូនស្នើពុក ពេលឈប់កូវីដ១៩ ចង់ឲ្យសម្តេចពុកហៅ Neymar និង Messi មកខ្មែរយើងមក»។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តបថា «ចាំពុកសាកល្បងអញ្ជើញគាត់មកទស្សនកិច្ចប្រទេសយើង»។

គួរបញ្ជាក់ថា Messi គឺជាតារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលអេស្ប៉ាញ Barcelona មានសញ្ជាតិអាហ្សង់ទីន និង Neymar តារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលបារាំង Paris Saint-Germain មានសញ្ជាតិប្រេស៉ីល ដែលសុទ្ធសឹងជាប្រទេសស្ថិតនៅអាមេរិកឡាទីន៕ ដោយ​៖សហការី​


ចែករំលែក៖