ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រលប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍លើកឡើងថា, តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួររបស់ចិនចេញផ្សាយ។
ប៉ុន្តែមិនទាន់បានប៉ុន្មានម៉ោងផងនោះ នៅយប់ថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីការត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភពលោក ចំនួន២រូប គឺ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ពេលស្ថានភាពជំងឺកូវីដ-១៩ធូរស្រាល។ ចំពោះការបង្ហើបខាងលើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយពីមានកូនខ្មែរមួយរូប ស្នើសុំសម្តេចតាមរយៈការ Comment នៅលើ Facebook សម្តេចដោយផ្ទាល់។
សូមជម្រាបថា នៅក្នុងការស្នេីសុំរបស់កូនខ្មែររូបនេះ មានគណនី Facebook ឈ្មោះ Din Din បានមក Comment ក្នុងផេកសម្ដេចតេជោ យ៉ាងដូច្នេះថា៖ «កូនស្នើពុក ពេលឈប់កូវីដ១៩ ចង់ឲ្យសម្តេចពុកហៅ Neymar និង Messi មកខ្មែរយើងមក»។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តបថា «ចាំពុកសាកល្បងអញ្ជើញគាត់មកទស្សនកិច្ចប្រទេសយើង»។
គួរបញ្ជាក់ថា Messi គឺជាតារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលអេស្ប៉ាញ Barcelona មានសញ្ជាតិអាហ្សង់ទីន និង Neymar តារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលបារាំង Paris Saint-Germain មានសញ្ជាតិប្រេស៉ីល ដែលសុទ្ធសឹងជាប្រទេសស្ថិតនៅអាមេរិកឡាទីន៕ ដោយ៖សហការី