ព័ត៌មានទាន់ហេតុការណ៍៖

ប្រើពេល២ទៅ៣យប់ ទើបក្របួចបានមុខសញ្ញាមេខ្លោងគ្រឿងញៀនដែលប៉ូលីសខេត្តកំពង់ចាម តាមចាប់ជិត០២ឆ្នាំ ជាមួយ(ថ្នាំញៀនចំនួន០២គីឡូក្រាម)

ចែករំលែក៖

ខេត្តកំពង់ចាម៖ សូមបញ្ជាក់ថា, សមត្ថកិច្ចបានប្រើពេល២ទៅ៣យប់ តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២២និង ៣០នាទី នៅចំណុចផ្ទះសំណាក់ ហុងឈីន ភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ថាមានមុខសញ្ញាជួញដូរថ្នាំញៀនបានចូលមកជួលបន្ទប់ភ្លាម កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត និង ជំនាញប្រឆាំងគ្រឿងញៀនស្រុកជើងព្រៃ ដោយបានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម ដោយបានការសម្របសម្រួលពីលោម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងដោយបានការចង្អុលការណែនាំអំពីជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាបមុខសញ្ញារក្សាទុក ជួញដួរដោយខុសច្បាប់នូវសារធាតុញៀន និង(ជាមុខសញ្ញាមានដីកា) ចំនួន ០១ករណី (ដោយប្រើវិធានរដ្ឋបាលចំហរ) ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់

១.ឈ្មោះផៃ សីហា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ រស់នៅភូមិស្វាយជូ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ​២១៦​ចុះថ្ងៃទី០២​ខែមីនា​ ឆ្នាំ២០២១ ចេញដោយលោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម។
សមត្ថកិច្ចបញ្ជាក់ថា, វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន ២កញ្ចប់ធំ(ទម្ងន់ ២០៣៧.៧១ក្រាម)ទាំងសំបក ទូរស័ព្ទចំនួន០២គ្រឿង។
-លុះរហូតមកដល់ថ្ងៃទី០២ខែឧសភាឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំខាងលើ សមត្ថកិច្ច បានបន្តធ្វើការស្រាវជ្រាវករណីខាងលើ រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់(ប្រុស)មាន៖
១.ឈ្មោះ វ៉ាន ភត្រា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ ទីលំនៅភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
២.ឈ្មោះ ឱក គីណាល ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ ទីលំនៅភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្ត ក្រចេះ ។អ្នកទាំង០២នាក់ខាងលើជាមុខសញ្ញាជួញដូរ ដែលមកទិញថ្នាំញៀនពីឈ្មោះ ផៃ សីហា យកទៅលក់បន្ត។
បន្ទាប់ពីធ្វើការឃាត់ខ្លួនឈ្មោះផៃ សីហា បានហើយក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនដែលបានទូរស័ព្ទមកឈ្មោះ ផៃ សីហា រកទិញថ្នាំញៀន សមត្ថកិច្ច ក៏បានឃាត់ខ្លួនបានចំនួន១៣នាក់
ចាប់យកវត្ថុតាង :ទូរស័ព្ទដែលជនសង្ស័យធ្វើការទំនាក់ទំនងទិញថ្នាំញៀនបានចំនួន១២គ្រឿង៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖