ភ្នំពេញ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងលាយឡំនិងខ្យល់កន្ត្រាក់នៅល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានបណ្ដាលឱ្យមានការបាក់រលំផ្ទាំងប៉ាណូមួយដ៏ធំធ្លាក់កាត់ទទឹងផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វេីឲ្យមានការកក់ស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋជាច្រេីន តែសំណាងល្អមិនមានអ្នករងរបួស ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្នុងករណីនេះ មានស្ថានភាពខ្យល់បក់បោកយ៉ាងខ្លាំង បន្ទាប់មកក៏មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ក៏ស្រាប់តែបង្គោលផ្ទាំងប៉ាណូដ៏ធំមួយនេះរលំដាច់ចេញពីគល់ប៉ើងបង្គោលមួយចំហៀង រួចក៏រលំធ្លាក់មកដល់ដីកាត់ទទឹងផ្លូវជាតិលេខ២ តែម្តង។ តែសំណាងល្អ ក្នុងករណីនេះ មិនបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងតែធ្វើរដំណើរឆ្លងកាត់គ្រោះថ្នាក់នោះទេ។ គ្រាន់តែរងការខូចខាតផ្ទាំងប៉ាណូដ៏ធំនេះតែប៉ុណ្ណោះ។ ហើយភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ វាងផ្លូវសិនផងដែរ។
ក្រោយមក ក៏មានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះមកដល់ទីតាំងចំណុចបាក់ផ្ទាំងប៉ាណូខាងលើ ព្រមទាំងធ្វើការអន្តរាគមន៍បន្ទាន់ទាក់ទងទៅកាន់រថយន្តស្ទូច ដើម្បីមកស្ទូចយកផ្ទាំងប៉ាណូខាងលើនោះចេញជាបន្ទាន់ មិនតែប៉ុណ្ណោះក៏មានក្រុមអគ្គិសនីប្រអប់ភ្លើង បានចុះទៅធ្វើការផ្ដាច់ចរន្តអគ្គិសនីចេញពីផ្ទាំងប៉ាណូខាងលើនេះផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ