ព័ត៌មានទាន់ហេតុការណ៍៖

សាលាបឋមសិក្សា អនុវិទ្យាល័យ​ វត្តដំបូកខ្ពស់ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩​​ បានទៅចាក់វ៉ាកសាំងដូសទី១ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ សាលាបឋមសិក្សា អនុវិទ្យាល័យ​ វត្តដំបូកខ្ពស់ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩​​ បានទៅចាក់វ៉ាកសាំងដូសទី១ នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឱ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលទៅចាក់វ៉ាក់សាំង​ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សា អនុវិទ្យាល័យ​ វត្តដំបូកខ្ពស់ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានទៅចាក់វ៉ាកសាំងដូសទី១ នៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ,សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖