ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ដកខ្លួនចេញពីព្រឹត្តិការណ៍យូរ៉ូដោយសារបញ្ហារបួសជង្គង់

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovic ត្រូវបានអវត្តមានពីការប្រកួតពានរង្វាន់អឺរ៉ុប (យូរ៉ូ)នារដូវក្តៅនេះដោយសារតែរបួសជង្គង់។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៦ ឧសភាម្សិលមិញ។

កីឡាករវ័យ៣៩ឆ្នាំរូបនេះត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិស៊ុយអែតកាលពីខែមីនាបន្ទាប់ពីចេញពីការចូលនិវត្តន៍ក្នុងជម្រើសជាតិរបស់គាត់

ការបង្ហោះសារលើគណនីធ្វីតទ័រផ្លូវការរបស់ក្រុមជម្រើសជាតិស៊ុយអែតបានសរសេរថា លោក Ibrahimovic បានប្រាប់គ្រូបង្វឹក JanneAndersson ថា គាត់មិនអាចលេងបានទេនៅ Euro ២០២០ ដោយសារតែរបួសរបស់គាត់។ គាត់មានបញ្ហារបួសកាលពីលេងឱ្យក្រុម AC Milan ក្នុងជ័យជម្នះនៅឯក្លិប Juventus កាលពីថ្ងៃទី៩ ឧសភាកន្លងទៅ

Ibrahimovic ដែលបានស៊ុតបាល់បញ្ចូលទីចំនួន៦២លើកសម្រាប់ក្រុមជម្រើសជាតិស៊ុយអែត និងជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនបំផុតរបស់ប្រទេសរបស់គាត់ត្រូវបានប្តូរចេញបន្ទាប់ពីនាទីទី៦៦ ក្នុងអំឡុងជ័យជម្នះ ៣-០ លើក្រុម Juventus

លោកបានកត់សម្គាល់ការវិលត្រឡប់ទៅកាន់ការប្រកួតបាល់ទាត់អន្តរជាតិវិញបន្ទាប់ពីអវត្តមានរយៈពេល៥ឆ្នាំជាមួយនឹងជំនួយការមួយនៅពេលដែលស៊ុយអែតបានផ្តួលក្រុមហ្សកហ្ស៊ីក្នុងការប្រកួតជម្រុះ World Cup ២០២២ កាលពីខែមីនា។

ព្រឹត្តិការណ៍ប្រកួតយូរ៉ូនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១១ ខែមិថុនា និងថ្ងៃទី១១ ខែកក្កដាដែលត្រូវបានពន្យារពេលមួយឆ្នាំដោយសារតែជំងឺកូវីដ១៩ឆ្លងរាលដាល។

កាលពីខែមេសា Uefa បានប្រកាសថា ខ្លួននឹងស៊ើបអង្កេតទៅលើខ្សែប្រយុទ្ធ Ibrahimovic ជុំវិញ“ការចាប់អារម្មណ៍ខាងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនភ្នាល់បាល់មួយដោយ ៖ ភារៈ


ចែករំលែក៖