ភ្នំពេញ៖ ដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ក្រសួងបរិស្ថាន និង ក្រសួងប្រៃសណីយ៍ បានបើកកិច្ចប្រជុំរួមគ្នា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកក្រុមការងារអន្តរក្រសួងបានដឹកនាំក្រុមការងារក្រសួងបរិស្ថានជួបប្រជុំពិភាក្សាតាមប្រព័ន្ធហ្ស៊ូមជាមួយក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយ លោក ជុន វ៉ាត រដ្ឋលេខាធិការដើម្បីផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០។
គួរជម្រាបថា គោលនយោបាយរដ្ឋាភិបាល ឌីជីថលនេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការគោលនយោបាយអាទិភាពក្រមក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៥ គឺ ១)បទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល, ២)ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ៣)សេវារដ្ឋាភិបាលឌីជីថល, ៤)ការកសាងសមត្ថភាព កាតស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល និង ៥)ភាពជាដៃគូរវាងរដ្ឋនិងឯកជន៕ដោយ៖សហការី