ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី៖ គ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់យន្តហោះ SJ 182 ប្តឹងក្រុមហ៊ុនប៊ូអុីង

ចែករំលែក៖

ក្រុមហ៊ុនច្បាប់ Herrman Law Group តំណាងឲ្យ១៦គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះ Boeing 737-500 មានលេខហោះហើរ SJ 182 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijava Air បានដាក់ពាក្យបណ្តឹងឡើងទៅកាន់តុលាការស្រុក King ក្នុងរដ្ឋវ៉ាស៊ីនតោន។
នៅក្នុងសេចក្តីប្រកាស មេធាវី Lindquist របស់ក្រុមហ៊ុន Herrmann Law Group តំណាងឲ្យគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ អាមេរិកកាលពីថ្ងៃទី១៥ខែមេសា ។ តាមការលើកឡើងរបស់មេធាវី ក្រុមហ៊ុនប៊ូអុីង មានភារកិច្ចព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ពីភាពគ្រោះថ្នាក់ពាក់ព័ន្ធនឹងយន្តហោះ។
កន្លងមកគណៈកម្មការសុវត្ថិភាពចរាចរណ៍ឥណ្ឌូនេសីុបានឱ្យដឹងថា មានការខូចខាតវ៉ាន(Van)សរសេរស្វ័យប្រវត្តិ ដែលបានប្រកាសប៉ុន្មានថ្ងៃមុនជើងហោះហើរ ។ លោកបន្តទៀតថា ទាំងនោះអាចជាប់ពាក់ព័ន្ធនឹងសុវត្ថិភាពនៅលើពិភពលោក ។

មានយន្តហោះBoeing 737 ហោះហើរនៅលើពិភពលោកជាង ១០០០គ្រឿង ហើយបញ្ហាមិនសុវត្ថិភាពពាក់ព័ន្ធនឹងវ៉ានសរសេរស្វ័យប្រវត្តិ។
ក្រៅពីនេះនាយកដ្ឋានអាកាសចរណ៍ អាមេរិក FAA បានចេញសេចក្តីប្រកាស ស្តីពីសមត្ថភាពហោះហើរប្រភេទយន្តហោះ Boeing 737-300,400,500 នៅថ្ងៃទី ១៤ខែឧសភាឆ្នាំ២០២១ ដោយពឹងផ្អែកទៅលើព័ត៌មានស្តីពីគ្រោះថ្នាក់យន្តហោះ SJ 182 ។
តាមលទ្ធផលស្រាវជ្រាវជាបឋម បានរកឃើញកម្លាំងរុញមិនផ្លាស់ប្តូរទិសដៅរបស់យន្តហោះ មានបញ្ហាមុនពេលយន្តហោះ SJ 182 ធ្លាក់ចូលក្នុងសមុទ្រ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្តាលឲ្យមានមនុស្ស៦២នាក់ស្លាប់ ក្នុងនោះមានអ្នកដំណើរ៥០នាក់ និងក្រុមអាកាសយានិក១២នាក់៕ ដោយ៖ ធីរីណា

រូបភាព៖ THX/TTXVN


ចែករំលែក៖